ភ្នំពេញ៖ ពិតជាគួរឲ្យអាសូរណាស់គូដណ្ដឹងនឹងគ្នាមួយគូរបានដេកស្លាប់ក្នុងបន្ទប់ជួលទាំងអាក្រាតកាយកាលពី រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលផ្កាម្លិះជាប់ផ្លូវ២៨៣ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់នោះរួមមាន ឈ្មោះ ភន បូរី ភេទស្រីអាយុ២០ ឆ្នាំមុខរបរបុគ្កលិក ក្រុមហ៊ុននិងឈ្មោះភោក ជីវា ភេទ ប្រុសអាយុ២៥ឆ្នាំ មុខរបរពេទ្យធ្មេញ ។ អ្នកទាំងពីរស្នាក់នៅជាមួយគ្នាត្រង់ចំណុចទីតាំងខាងលើ ។
បើតាមស្ត្រីម្នាក់ដែលត្រូវជាម្តាយនារីរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ទាំងពីរនាក់បានភ្ជាប់ពាក្យនឹងគ្នាជិត២ឆ្នាំទៅហើយព្រោះតែបញ្ហាជម្ងឺកូវីដ-១៩ ទើបមិនទាន់រៀបអាពាហ៍ពិពាហ៍ ។ មុនថ្ងៃកើតហេតុនាល្ងាចថ្ងៃទី១៨ ខែមិថុនា ២០២១ កូនស្រីរបស់គាត់បានខលទៅប្រាប់គាត់ថា ពួកគេទើបមកពីញាំអី និងផឹកស្រាហើយត្រឡប់មកផ្ទះក៏មានអាការៈមិនស្រួលខ្លួន ចេះតែក្អួត( សង្ស័យតែពុលស្រា និងអាហារ ) ។លុះដល់ព្រឹកថ្ងៃទី១៩ មិថុនា ២០២១ ស្ត្រីជាម្ដាយ បានខលមកកូនៗតែគ្មានអ្នកលើកទូរស័ព្ទក៏សម្រេចចិត្តឡើងពីខេត្តមកមេ់លកូនៗនៅឯភ្នំពេញត្រង់ចំណុចកើតហេតុខណៈមកដល់បើកទ្វាឡើងឃើញកូនស្រីបង្កើត និងកូនប្រុសប្រសារដេកស្លាប់ទាំង អាក្រាតកាយទៅហើយរួចក៏ប្រាប់ម្ចាស់ផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចុះមកពិនិត្យ ។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងមន្ទីរពេទ្យក្រសួងសុខាភិបាលឲ្យចុះមកយក សំណាក់ដោយពិនិត្យឃើញថា ជនរងគ្រោះទាំងពីរនាក់គឺអវិជ្ជមាន( មិនមានជម្ងឺកូវីដ-១៩ នោះទេ ) ទើបខាងមន្ទីរពេទ្យក្រសួងសុខាភិបាលប្រគល់ភារកិច្ចឲ្យទៅសមត្ថកិច្ចជំនាញស្រាវជ្រាវបន្ត ៕