ទៅដល់កែប កុំភ្លេច ឈៀងឡើង វត្តសត្ថាធម្មវិហារ ហៅវត្តភ្នំពោន ជាតំបន់មានសក្តានុពលលើទេសចរណ៍សាសនា
អ្នកទេសចរណ៍ ក្នុងនិងក្រៅខេត្តកែប មានការរីករាយជាអនេក នៅពេលធ្វើដំណើរដល់ខេត្តកែបហើយ នោះនឹងមិនភ្លេចចូលទៅឡើងភ្នំពូនដើម្បីទស្សនាព្រះពុទ្ឋរូបនិងថ្វាយបង្គំ។វត្តអារាមមួយនេះ ត្រូវបានអោយនាមមួយទៀតថា«សត្ថាធម្មវិហារ»ដែលជៈទេសភាពគួរអោយចង់ទស្សនា៕ពិសេសបានឈពីលើភ្នំគយគន់ សម្រស់ផ្ទៃសមុទ្រសាគរលាតសន្ឋឹង បាត់អស់អារម្មណ៍តប់ប្រម៉ល់ទាំងពួង។
ទីអារាមនេះនៅចម្ងាយ៤០០ម៉ែត្រពីមាត់សមុទ្រ ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែប។ វត្តនេះមានទេសភាពស្រស់ត្រកាល ព័ទ្ឋជុំវិញដោយភ្នំ វាលស្រែ និងសមុទ្រដ៍ខៀវស្រងាត់ ធ្វើអោយមានផាសុខភាព ចាក់ចំអារម្មណ៍អ្នកមកទស្សនា ស្លុងទៅតាមទេសភាពដែលនាំមុខដ៍ស្រស់ស្រទន់។ ពិសេសបានផ្តល់នូវសក្តានុពលបែបពុទ្ឋសាសនា និងដើម្បីបានលើកកម្ពស់វិស័យទេសចរណ៍ កម្ពុជា។ វត្តមួយនេះ ត្រូវបានប្រែក្លាយជាវត្តទេសចរណ៍ ដែលជាការគាំទ្រ របស់រដ្ឋបាលខេត្តកែប និងមន្ទីរទេសចរណ៍ខេត្តកែប។ព្រះមានបណ្តោយ8 ម៉ែត្រ កម្ពស់15ម៉ែត្រ កសាងមួយឆ្នាំកន្លះ។
វត្តដ៍ស្រស់ស្អាត ហើយទាញអារម្មណ៍អ្នកទេសចរណ៍ ចូលទៅទស្សនា ដើម្បីបែរបន់ហើយក៍ល្បីថាមានភាពពូកែ ស័កសិទ្ឋិ ណាស់ដែរ។ កត្តាបែបនេះហើយទើបបានធ្វើអោយ អ្នកខេត្តកែបរំពឹងថា វត្តភ្នំពោននេះ ពិតជានឹងក្លាយជា តំបន់ដ៍មានប្រជាប្រិយភាពមួយកន្លែងទៀត របស់ខេត្តកែប។ ម្យ៉ាងទៀត តាមដងផ្លូវដែលទៅភ្នំនោះឃើញថាក៍មានការរៀបចំ ឡើងវិញឆួសឆាយ អោយស្អាតងាយស្រួលធ្វើដំណើរកម្សាន្ត។ភាពល្អនេះហើយទើប ព្រះចៅអធិការគង់មើលខុសត្រូវ នៅវត្តខាងលើនេះ បានរៀបចំ អោយបានស្អាត គ្រប់កន្លែង នៅពេលដែលមាន អ្នកឧបត្ថម្ភជួយកសាង ទីអារាមនេះអោយបានល្បីឈ្មោះ ខុសពីពេលមុនឆ្ងាយណាស់។