ប្អូនប្រុស អ្នកនាងចន ច័ន្ទលក្ខិណា បោះវាចារចាក់ចំបេះដូង លើបងស្រី នៃថ្ងៃខួបកំណើត
នៅឆ្នាំនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ទទួលបានឱកាសធ្វើខួបកំណើត លក្ខណៈគ្រួសារ មិត្តភក្តិជិតដិត ដើម្បីរក្សាគម្លាត មិនហ៊ានជុំគ្នាច្រើន។ អ្នកនាងនៅតែទទួលបានការ គាំទ្រពីហ្វេនៗ គោរពស្រឡាញ់បើទោះជា អ្នកនាងនៅឆ្ងាយពីសិល្បៈច្រើនឆ្នាំទៅហើយ។ ក្រៅពីមិត្តជិតដិតជូនពរខួបកំណើត និងជូនកាដូ គេក៍សង្កេតឃើញថា ប្អូនប្រុស អ្នកនាងគឺលោក ចន ច័ន្ទតារាក៍បើកបេះដូង ចេញវាចារដែរ។
លោកចន ច័ន្ទតារា គឺជាតារាសម្តែង និងបង្ហាញម៉ូដ ម្នាក់ដែលចេះក្នុងជំនាញសិល្បៈ ដូចបងស្រីដែរ។ លោកតារាឃើញបង្ហាញវត្តមានតាម វេទិកាសិល្បៈយ៉ាងច្រើន និងសម្តែងបទចម្រៀងក្នុងផលិតកម្មមួយចំនួនដែរ។ លោកនៅតែទទួលការងារសម្តែង ដោយចាត់ទុកថាជាឆ្នាំងបាយមួយ ចំនែក បើទោះជាពេលនេះ លោកមានមុខរបរលក់ដូរ លើបណ្តាញអន ឡាញ មានការគាំទ្រយ៉ាងណាក៍ដោយ។
នៅថ្ងៃខួបកំណើត បងស្រីដ៍ពូកែ ហើយស៊ូទ្រាំដើម្បីការងារ លោកចន ច័ន្ទតារា បាន បោះពាក្យក្នុងចិត្តទៅកាន់ បងស្រីថា « Happy birthday to my strong sis នឹងជា អ្នកម្តាយទី2 Chanlakhena Chorn
ជូនពរបងស្រី មានសុខភាពល្អ រកសុីមានបានលុយហូរចូលដូចទឹក ប្រកបការងារអីបានសំេរចដូចក្តីប្រាថ្នា ជោគជ័យគ្រប់ការងារ ឈ្នះអស់មារសត្រូវwe are love u»៕ យ៉ាងណា អ្នកនាង ចន ច័ន្ទពិតជារីករាយនៅពេលដែល ប្អូនប្រុស បោះពាក្យគោរពស្រឡាញ់បែបនេះ។