ក្តុកក្តួលពន់ពេកពេល ករុណា ពេជ្រ ច្រៀងពីជីវិតអភ័ព្ទរបស់លោកឪពុក
តារាចម្រៀងករុណា ពេជ្រ បានព្យាយាមសាងនូវអ្វីដែលល្អៗ ដល់លោកឪពុកណាស់នីពេលដែល អ្នកមានគុណ កំពុងមានកម្លាំងហើយតស៊ូជាមួយការព្យាបាល។ លោកបានចេញនូវចម្រៀងមួយបទ ដែលចាក់ដោតនៅមនោអារម្មណ៍សុីជម្រៅលើឪពុកខ្លួន។ មើលចម្រៀងមួយនេះហើយ អ្នកណាក៍មហាអាណិតលោក ករុណា ពេជ្រណាស់ដែលចិត្តធ្ងន់ស៊ូលំបាក មើលថែអ្នកមានគុណទាំងយប់ទាំងថ្ងៃ។
កាយវិការដែល ករុណា ពេជ្រ ស្តែងឡើងនេះ ធ្វើអោយគេមើលឃើញថានេះជាគម្រូមួយដែល បណ្តាកូនៗទាំងឡាយត្រូវចេះគោរពស្រឡាញ់មាតាបិតា ពិសេសនៅពេលលោកឈឺស្កាត់ត្រូវការធំណាស់ កម្លាំងចិត្តបីបមកូនមកលើខ្លួន។ តួយ៉ាងករុណា ពេជ្រជា កូនប្រុសមែនពិតតែ បើនិយាយពីការតាំងចិត្តមើលថែលោកឪពុកជរា ពិតជាមិនធម្មតា បែងចែកទាំងការងារ និងមនោសញ្ចេតនាជាមួយគ្រួសារ។មើលហើយពិតមាន អត្ថន័យណាស់ហើយអាច់ដាក់អារម្មណ៍ អោយយុវវ័យដែលដើរផ្លូវខុសងាកមក គិតគូលើគ្រួសារផងដែរ។
ចំពោះបទចម្រៀង មានចំណងជើងថា«ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិទៅហើយ» ដែល ករុណា ពេជ្រ ច្រៀងឡើង ស្តែងនូវ ការអាណិតលោកប៉ា របស់ខ្លួន ហើយលោករំពឹងថា អ្នកមានគុណរូបនេះ នឹងនៅតែរឹងមាំពោរពេញដោយ សុខភាពល្អប្រពៃតទៅមុខទៀត ដើម្បីរស់ក្បែរកាយកូនៗ។ តោះទស្សនាចម្រៀង របស់លោកពេជ្រ ដ៍កម្សត់មួយនេះដូចតទៅ៖