នាថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២១ នេះក្រុមហ៊ុន Hyundai Camko Motor Company បានធ្វើការបង្ហាញ ជាផ្លូវការរបស់ all-new Tucson នៅទីផ្សារកម្ពុជា ជាមួយនឹងការរចនាចង្កៀងខាងមុខយ៉ាងថ្មីស្រឡាងរបស់ Hyundai ដែលមានឈ្មោះថា Parametric Hidden Lights និងកន្លែងអង្គុយដែលផ្ដល់ជូនលោកអ្នកនូវបទពិសោធន៍នៃបច្ចេកវិទ្យាចុងក្រោយគេបង្អស់ ដែលបង្ហាញពីលក្ខណៈសម្បត្តិថ្មី សក្តិសមនឹងភាពអង់អាចរបស់ Tucson។
ការសម្ភោធជាផ្លូវការរបស់ The all-new Tucson នៅកម្ពុជានឹងធ្វើការផ្សាយផ្ទាល់លក្ខណៈ Digital ក្នុង ប្រព័ន្ធបណ្ដាញសង្គមរបស់ Hyundai នៅថ្ងៃទី ១៦ ម៉ោង ៧:០០ នាទីល្ងាច ។
លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Camko Motor មានប្រសាសន៍ថា “គោលបំណងនៃការសម្ភោធជាផ្លូវការនៅក្នុងពេលបិទខ្ទប់នេះ គឺដើម្បីផ្សព្វផ្សាយពីក្ដីស្រឡាញ់ និងការតស៊ូដល់ប្រជាជនកម្ពុជា ‘Stay connected with Hyundai, Stay Safe at home, and STAY with Tucson. ការសម្ភោធជាផ្លូវការបែបDigital បន្ទាប់ពីរថយន្ត VENUE True Lifestyle SUV។ Tucson និងបង្ហាញពីរថយន្តដ៏មានអត្ថន័យបំផុតសម្រាប់ជីវិតរបស់អ្នក”។ រថយន្ត Tucson ជំនាន់ទី៤នេះនឹងក្លាយជារថយន្តដែលមានការឌីហ្សាញមួយកំរិតទៀត ដែលបង្ហាញអារម្មណ៍រចនាបទបែប sport និងហើយវាក៏ជាការចំណុចខ្លាំងនៅក្នុងការប្រកួតប្រជែងក្នុងនៅក្នុងឧស្សាហកម្មនេះផងដែរ”
ប្រធានផ្នែកលក់រថយន្តហ៊ីយ៉ាន់ដាយ លាង សារ៉េន បានលើកឡើងថា ការរចនាបទដ៏ពេញនិយមនៃផ្នែកខាងក្រៅរបស់ The all-new Tucson ត្រូវបានក្រុមវិស្វកររបស់ Hyundai ឲ្យឈ្មោះថា Parametric Dynamics ដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់។ អំពូល Parametric Hidden Lightsធ្វើឲ្យរថយន្តនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង។ អំពូល DRLs (Daytime running Lights) ដែលជាសិទ្ធិសញ្ញារបស់Tucson នេះត្រូវបានរចនាបញ្ចូលគ្នាជាមួយនឹងប៉ាណា និងធ្វើឲ្យរថយន្តនេះកាន់តែមានសោភ័ណ្ឌភាពនៅពេលយើងបើក។
និយាយរួមទៅ តួខ្លួនរបស់ the new Tucson កាន់តែធំជាងមុន និងទូលាយជាងជំនាន់មុនៗ ផ្ដល់ជូននូវក្បាលរថយន្តវែងជាមុន និង គម្លាតកង់រថយន្តខ្លីជាងមុនដែលសក្តិសមនឹងលក្ខណះសម្បត្តិរបស់រថយន្ត។ ផ្នែកចំហៀងមានរចនាបទជ្រុងៗបែប Parametric។ ការរចនាផ្នែកខាងលើរបស់រថយន្តត្រូវបានបញ្ចូលគ្នារវាង ដំបូលខាងមុខ និងដំបូលខាងលើរបស់Tucson បានធ្វើឲ្យរថយន្តនេះ រូបរាងបែប Sport រឹងមាំនេះបញ្ចូលគ្នា ជាមួយយ៉ាន់ស្ព័រ និងផ្ដល់កម្លាំងខ្លាំង។
ចំណែកការរចនាបទផ្នែកខាងក្នុងមានភាពធំទូលាយ ពេលចូលក្នុង the all-new Tucson ប្រៀបដូចជាក្នុងបន្ទប់ដែល រៀបចំយ៉ាងស្អាតដែលបំពេញ រាល់តម្រូវការប្រចាំថ្ងៃ។ ដូចជាការសណ្ឋាគារដែលយកចិត្តទុកដាក់ខ្ពស់លើផាសុខភាព និង ភាព ងាយស្រួលរបស់អតិថិជន។ នៅក្នុង the new Tucson ផ្ដល់ជូនអ្នកនូវ ភាពធំទូលាយ បច្ចេកវិទ្យា និងព័ត៌មានដែលអ្នកត្រូវការ។ ការផ្លាស់ប្ដូររចនាបទរបស់ Tucson បានធ្វើឲ្យ LCD display ទាប ជាងមុន និងផ្លាស់ប្ដូរអេក្រង់រថយន្តមកជា screen វិញម្ដង។ ធ្វើឲ្យការ បើកបររបស់ អ្នកកាន់ តែមានអារម្មណ៍ថាធំជាងមុន។ ការឌីហ្សាញដែលភ្ជាប់ពីតាបឡូមកកាន់ទ្វារថយន្ត ដែល រុំព័ទ្ធ ជុំវិញ អ្នកបង្កើតបានជាភាពស្រស់ស្អាតមួយកំរិតទៀត។ លំហូនៅផ្នែក កណ្ដាលនៃរថយន្ត រចនាឡើង មក ដូចជាទឹកធ្លាក់។ បន្ទាត់ពណ៍ប្រផេះ ពីឆ្នូតដែលឆូតកាត់ពី កណ្ដាលទៅទ្វារខាងក្រោយ ធ្វើឲ្យរថយន្ត នេះកាន់តែប្រណិតថែមមួយកំរិតទៀត។
លោកស្រីបន្តថា រថយន្តម៉ូដែលថ្មីនេះ ក៏រំពឹងថា នឹងទទួលបាននូវចំណែកទីផ្សារច្រើនផងដែរ បើទោះបីជាសកលលោក និងកម្ពុជាផងដែរ កំពុងរងនូវផលប៉ះពាល់ដោយសារតែកូវីដ១៩។
គួរបញ្ជាក់ថា ក្រុមហ៊ុន Hyundai Camko Motor Company ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ជាក្រុមហ៊ុនដែលនាំចូលរថយន្ត Hyundai ផ្ដាច់មុខនៅប្រទេសកម្ពុជា ដែលបានផ្គត់ផ្គង់រថយន្ត SUVs និងសេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជនអស់រយះពេលជាង១០ឆ្នាំមកហើយ។ ក្រុមហ៊ុនកំពុងតែអភិវឌ្ឍរថយន្តរបស់ខ្លួនឲ្យកាន់តែមានគុណភាពខ្ពស់ ជាមួយនឹងរចនាបទយ៉ាងពេញនិយម និងផ្តល់ជូននូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះបញ្ហាប្រឈមនៅក្នុងឧស្សាហ៍កម្មរថយន្តប្រចាំថ្ងៃ។