ព្រះវិហារ៖ អនុវត្តតាមបញ្ជាឯកឧត្តមនាយឧត្ដមសេនិយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមនាយឧត្ដមសេនិយ៍ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯកឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្ដមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញចូលរួមសហការចុះបង្ក្រាបជាបន្ទាន់ ។
កម្លាំងជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន( ក ១)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករង មន្ទីរដោយមានការសម្របសម្រួលពីឯកឧត្ដមទីសុវិនថាល់ ព្រះរាជអាជ្ញាអយ្យការអម សាលាដំបូងខេត្តព្រះវិហារនៅថ្ងៃទី១៦ ខែមិថុនា ២០២១ កាលពីវេលាម៉ោង១០និង៣២នាទី បានបើកការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបករណីជួញដូរ គ្រឿងញៀនឆ្លងដែនចូលពីឡាវមកកម្ពុជាតាមផ្លូវទឹកនៅចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ ស្រឡៅ១ ស្រុកឆែម ខេត្តព្រះវិហារ ។
ករណីខាងលើនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ០២នាក់រួនមានទី១- ឈ្មោះ MOUAN VORLABOUD ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិឡាវ និងទី២- ឈ្មោះកែវ ថាភេទប្រុសអាយុ ៣៧ ឆ្នាំជនជាតិឡាវ ។ ចំណែកវត្ថុតាងចាប់យកបានរួមមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)៥ កញ្ចប់ធំទម្ងន់ ៤៩៨៨,៨៤ ក្រាម និងមធ្យោបាយដឹកជញ្ជួនទូកយន្ត១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្តទៅសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី ៕