ភ្នំពេញ៖ ព្រះនាងតូច ជេនណា មានព្រះភក្ត្រាស្រស់សោភា និងស្អាតផូផង ស្រាប់ផង នោះ លុះដល់ព្រះនាងបានគ្រងនូវឈុតមួយចំនួនទាំងនេះហើយ កាន់តែធ្វើឲ្យសម្រស់ កាន់តែលេចធ្លោដូចពេជ្រចរណៃសមសួនស្រស់សោភាខ្លាំងណាស់រួមជាមួយនឹងព្រះរាជកាយវិកា និងឬកពាររបស់ព្រះនាង គង់ប្រថាប់ និងឈរ ពិតជាមានលក្ខណៈល្អប្រពៃ សុភាពថ្លៃថ្នូ ចរិយារម្យទម ភ័ក្រញញឹម ស័ក្តិសមឥតខ្ចោះ ដែលធ្វើឲ្យមានមហាជនផ្ទុះការចាប់អារម្មណ៍កោតសរសើរជាខ្លាំងពេលឃើញនៅតាមបណ្តាញសង្គមហ្វេសបុក ។
ទន្ទឹមនឹងនេះឈុតសម្លៀកបំពាក់ដែលរំលេចចេញនូវសម្រស់ដ៏ស្រស់ស្អាត់ផូផងរបស់ព្រះនេះហើយ ព្រះនាងតូចបានបង្ហើបឲ្យមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា«ថ្មីទៀតហើយ! បងប្អូនជាទីស្នេហានៃខ្ញុំ សម្រាប់រូបខ្ញុំ នូវម៉ូតសម្លៀកបំពាក់ច្នៃថ្មីរបស់ NaNa Nunanit ដែលមើលទៅស្អាតសមរម្យគួរអោយស្រឡាញ់ជាពន់ពេក។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ NaNa Nunanit ដែលបានចំណាយពេលវេលារចនាម៉ូដរ៉ូបថ្មីនេះជាពិសេសសម្រាប់ខ្ញុំ និងសូមអរគុណ Tata make up ដែលបានផាត់មុខ ព្រមទាំង ម៉ាដាមកល ដែលបានធ្វើសក់ជូនខ្ញុំ»។
ភ្លាមៗនោះគេសង្កេតឃើញម្ចាស់ច្នៃម៉ូតសម្លៀកបំពាក់ថ្មីឲ្យព្រះនាងតូវនេះបានចូលខំម៉ិន(Comment)ថា «សូមអរព្រះគុណ ព្រះនាងតូច ដែលបានសន្តោសប្រណីមកដល់ទីតាំងហាងខ្ញុំព្រះករុណាផ្ទាល់ទ្រង់ពិតជាកល្យាណី ដ៏ផូផង់ ជាពិសេសសម្បូរទៅដោយទេពកោសល្យ និងក្តីមេត្តាចំពោះប្រជារាស្រ្ត សូមព្រះ និង វត្ថុស័ក្កសិទ្ធ តាមថែររក្សាទ្រង់ សូមទ្រង់មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ដោយក្តីគោរព ពីខ្ញុំNaNa Nunanit »។
ក្រៅពីនេះមានមហាជនជាច្រើនទៀតបានចូលចុចទស្សនា និងបានខំម៉ិនយ៉ាងព្រោងព្រាតព្រាត កោត សរសើរពីសម្រស់របស់ព្រះនាងតូចដោយក្នុងនោះគេក៏ចាប់អារម្មណនឹងសមត្ថភាពទេពកោសល្យរបស់ព្រះនាងផងដែរ ទាំងពូកែ ទាំងឆ្លាត ទាំងចរិយារម្យទម ពិតជាមិនកោតសរសើរមិនបាននោះឡើយ ៕