ភ្នំពេញ៖ មហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង និងធ្វើឲ្យកក្រើកដល់សង្គមសិល្បៈពាក់ព័ន្ធនឹងករណី ហឹង្សារមួយ ដោយគូរស្នេហ៍របស់តារាសម្តែងអេដវីន បានបង្ហាញនូវស្នាមរបួសពេញខ្លួន ដោយក្នុង នោះគេសង្កេតឃើញមានស្នាមជាំៗ ដាច់រលាត់ដោយកន្លែងៗផង ដែលគូរស្នេហ៍របស់តារារូបនេះ បានអះអាងថាលោកអេដវីនបានជះកំហឹងប្រើអំពើហិង្សារលើរូបនាង ។
នៅក្នុងគណនីហ្វេសបុកឈ្មោះសុទ្ធ បញ្ចកា បានបង្ហោះសារថា «ខ្ញុំមនុស្សមិនមែនសត្វទេ ហេតុអីវាយខ្ញុំដល់ថ្នាក់នេះ ? អេដវីនចាំទទួលអីដែរនាក់ធ្វើដាក់ខ្ញុំថ្ងៃនេះទៅ! ទ្រាំយូរហើយ គួរដល់ពេលដែរឈប់លាក់រឿងពិតហើយ ! ស្រលាញ់ខ្ញុំណាស់ តែពេលខឹង ពេលឈ្លោះ មិនដែរនិយាយហេតុផល ខឹងវាយ ខឹងវាយ ហេតុអីតំបូងល្អម្ល៉េះ តែចុងក្រោយ ធាតុពិតក៏ចេញមក! ចាំ ពេលផ្លូវចិត្តខ្ញុំល្អជាងនេះ ខ្ញុំ អោយបង ស្គាល់ បញ្ចកា មួយនេះ ច្បាស់ ខ្ញុំមានតំលៃជាមនុស្ស មិនមែន ខឹងវាយ ខឹងវាយដូចសត្វធាតុចឹងទេ! ពេលស្រលាញ់ខ្ញុំ លះបង់គ្រប់យ៉ាង តែលទ្ធផលទទួលបាន គឺ ភាពមិនទុកចិត្ត ធ្វើបាបផ្លូវកាយ ផ្លូវចិត្ត! អស់ពេល អោយបកក្រោយហើយ អេដវីន ! U will see the real monster of me»។
ពាក់ព័ន្ធនឹងទំនាស់ហិង្សាររបស់តារាសម្តែងរូបនេះ លោកអេដវីន ដែលជាភាគីខាងប្រុស បានចេញ មុខមកបំភ្លឺរឿង អាថ៌កំបាំងនៅក្រោយការប្រើអំពើហិង្សារនេះថា «គេនាំគ្នាលេងចាក់ទឹកដូង ក្នុងបន្ទប់ នឹងណាបង ហើយខ្ញុំទៅទាន់សុំគេលេងដែរ គេអត់ឲ្យលេង ហើយដៃគូគេវាយខ្ញុំបែកភ្នែក ហើយគាត់ក៏ បោះសោរឡានឲ្យគេរត់ទៀត សប្បាយលេងទេបង » ។
បន្ទាប់ពីឃើញនូវការបង្ហោះរូបភាព និងសារពាក់ព័ន្ធនឹងអំពើហិង្សារនេះភ្លាមគេសង្តេតមហាជន ជាច្រើនចាប់អារម្មណ៍ និងសម្តែងការភ្ញាក់ផ្អើលចំពោះបញ្ហានេះ ដោយបានចូលខំម៉ិនយ៉ាងព្រោងព្រាត ដើម្បីសួរនាំសាច់រឿង និងបញ្ចេតមតិរបស់ខ្លួន ។ បើទោះបីមានការបកស្រាយទាំងសងខាងក្តី មហា ជននៅកំពុងបន្តតាមដានទៀត ថាតើគូរស្នេហ៍អ្នកទាំងពីរនេះ បន្ទាប់ពីជួបបញ្ហាព្យុះ ភ្លៀងនេះហើយ នឹងទៅជាយ៉ាងណាទៀត ៕