ភ្នំពេញ៖ នារីម្នាក់ទ្រាំលែងបាននឹងបុរសម្នាក់ដែលត្រូវជាឪពុកចុងរបស់ខ្លួនចាប់បង្ខំរំលោភសេពសន្ថវៈមកលើរូបនាងជាច្រើនដងក្នុងរយៈពេល៣ថ្ងៃជាប់គ្នា ទើបនាងទម្លាយរឿងនេះប្រាប់ម្តាយបង្កើតរបស់ខ្លួនឲ្យប្តឹងនគរបាលឲ្យឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលរបស់ខ្លួន ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យជាឪពុកចុងខាងលើនេះមានឈ្មោះ ម៉ៅ សាមឿន អាយុ៤២ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកងបីឥណ្ឌា ស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះដែលជាកូនចុងមានអាយុ១៧ឆ្នាំ ។
ប្រភពដដែលនេះបានរៀបរាប់ឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃកាលពីថ្ងៃទី១-២-៣ ខែឧសភា ជនសង្ស័យជាឪពុកចុងរូបនោះបានចាប់បង្ខំសេពសន្ថវៈទៅលើនារីរងគ្រោះដែលត្រូវជាកូនចុងជាច្រើនលើកច្រើនសានៅចំណុចផ្ទះជួលដែលពួកគេស្នាក់នៅ ។ បន្ទាប់ពីបង្ខំចាប់រំលោភភ្លាមៗនោះ នាងមិនបានដាក់ពាក្យបណ្តឹងនោះទេ ដោយសារឪពុកចុងគំរាមកំហែង ប៉ុន្តែរូបនាងបានលួចទម្លាយរឿងអាថ៌កំបាំងនោះប្រាប់ម្តាយរបស់ខ្លួន ។ ម្តាយទប់ចិត្តលែងបានក្នុងរយៈពេលជាង១ខែក្រោយទើបមកដាក់ពាក្យឲ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
នគរបាលបានបញ្ជាកថា ការឃាត់ខ្លួនជនសង្ស័យរូបខាងលើនោះធ្វើឡើងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ និងស្ត្រីជាម្តាយ ដោយចោទប្រកាន់ថាបានចា.ប់ប.ង្ខំសេពសន្ថវៈមកលើនារីរងគ្រោះដែលត្រូវជាកូនចុងបានសម្រេចជាច្រើនដង ក្នុងរយៈពេល៣ថ្ងៃជាប់គ្នា ៕