កណ្តាល៖ ពិតជាមហាសំណាង និងគួររំភើបចិត្តជំនួសស្ត្រីម្នាក់ដែលបានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាបុគ្គលបានចាក់វ៉ាក់សាំងក្នងុលេខរៀងទី ៣លាន ដែលនឹងត្រូវទទួលបានទឹកប្រាក់១០លានរៀល ។ នេះបើយោងតាមហ្វេសប៊ុករបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។
ស្រ្តីខាងលើនេះឈ្មោះស៊ុ សំអឿន អាយុ៤៨ឆ្នាំ ដែលរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល ដែលមានសំណាងទទួលបានជំនួយជាប្រាក់ឧបត្ថម្ភចំនួន១០លានរៀល ដូចអ្នកដែលចាក់វ៉ាក់សាំងលើកទី១លាន និងលើកទី២លានកាលពីពេលកន្លងមកផងដែរ ។
ប្រភពខាងលើដដែលនេះបានបញ្ជាក់ថា គោលដៅរបស់កម្ពុជាដែលគ្រោងចាក់វ៉ាក់សាំងឲ្យបានមនុស្ស ១០លាននាក់ដើម្បីការពារជំងឺកូវីដ-១៩ ដែលរហូតដល់ពេលនេះបានសម្រេចនូវការចាក់វ៉ាក់សាំង ចំនួន ៣០ ភាគរយហើយ ៕