ភ្នំពេញ៖ កម្ពុជានឹងទទួលរងនូវឥទ្ធិពលខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរគួរបផ្សំ និងប្រព័ន្ធសម្ពោធទាប នូវភាគខាងលើថ្វីត្បិតតែបាត់ក្នុងមួយរយៈពេល តែនឹងក៏កើតឡើងវិញច ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ។
ក្រសួងធនធានទឹកបានឲ្យដឹងបន្តថា ស្ថានភាពធាតុអាកាសនៅកម្ពុជាបែបនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់លាយឡំផ្ទរន្ទះខ្យល់កន្ត្រាក់ នៅតាមបណ្តាខេត្តក្នុងតំបន់វាលទំនាប ខេត្តក្នុងតំបន់ទំនាបកន្តាល និងតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៦ ដល់ ២២ ខែមិថុនា ឆ្នាំ២០២១ ។
ប្រភពដដែលនេះបានបញ្ជាក់ថា ស្ថានភាពរបាយទឹកភ្លៀងនៅតាមតំបន់ដែលជម្រាបជូនខាងលើនេះនឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរតាមតំបន់នីមួយៗ ។ ជាមួយគ្នានេះ អាចនឹងមានខ្យល់ភ្លៀង ផ្គរ រន្ទះ គួបផ្សំនឹងរលកសមុទ្រមធ្យមផងដែរ ៕