តាមរយៈភាពកម្សត់ របស់តារាសម្តែងកភេទទី៣ ប៉ែតសិបគីឡូ លោកជំទាវរីយ៉ាជួយជាថវិកាសម្រាប់ដោះស្រាយមួយគ្រា
តារាសម្តែងភេទទី៣ ប៉ែតសិបគីឡូ កំពុងតែធ្វើអោយគេឯង មានការអាណិតពន់ពេកហើយពេលនេះ ដោយសាររងនៅជំងឺមួយចំនួន។ អ្វីដែលខ្វះខាតគឺនាងលំបាកទ្រាំនឹងជំងឺហើយខ្វះមុខខ្វះក្រោយក្នុងការចំណាយរាល់ថ្ងៃ។បើមើលទៅលើ ទិដ្ឋភាពផ្ទះរបស់នាងរិតតែកម្សត់ គឺចាស់ទ្រុតទ្រោមលើសពីអាណិត។
ទោះជារងនូវសម្ពាធជំងឺបែបណាក៍ តារាចិត្តស៊ូរូបនេះ ប្រឹងប្រែងតស៊ូទៅថតសម្តែងទាំងខ្លួនឈឺ ពេញកាយ។ភាពលំបាកនេះហើយទើបធ្វើអោយជំទាវរីយ៉ា ដែលជាមនុស្សចិត្តបុណ្យរមែង មិនមើលរំលងហើយបានប្រគល់ជូនដល់មូនិធិផ្ទះតារា នូវថវិកាមួយចំនួនអោយចាត់ចែងតាមជាក់ស្តែង។ អំណោយនេះបានធ្វើអោយ អ្នកជំងឺស្រាលចិត្តហើយ អាចដោះស្រាយបានខ្លះនូវអ្វីដែលចាំបាច់។
បើយោងតាមការបង្ហោះពីមូលនិធិ”ផ្ទះតារា”បានសរសេរថា «មូនិធិផ្ទះតារារកបានសប្បុរសជន ដែលហ៊ានផ្ដល់ជំនួយ ជួយសង់ផ្ទះថ្មីមួយខ្នងជូនដល់តារាសម្ដែង កញ្ញា ប៉ែតសិបគឺឡូ ហើយ។ ថ្ងៃនេះខ្ញុំប្រធានមូលនិធិ នឹងចុះទៅសិក្សាពីការសាងសង់ផ្ទះថ្មីជូនគាត់ បញ្ជាក់ជាផ្ទះសង់ថ្មីម៉ាសមរម្យ មិនមែនជួសជុល។ ម្ចាស់ជំនួយនឹងត្រូវបានបង្ហាញព្រះភ័ក្ត្របន្តិចទៀត បានបុណ្យណាស់ អ្នកប្រកាសជួយ»។ បន្ថែមពីនេះក៍បានបង្ហោះទៀតថា «អរគុណលោកជំទាវ រីយ៉ា មីសែលត្រាណេ Riya Raty ដែលបរិច្ចាគជួយ តារាសម្ដែង ភេទទី៣ កញ្ញា ប៉ែតសិបគឺឡូ ចំនួន១០០ដុល្លារ ជួយសម្រួលការលំបាករបស់តារាសម្ដែងរូបនេះ ដែលមានជីវភាពខ្វះខាតខ្លាំង ហើយថែមទាំងមានជម្ងឺទឹកនោមផ្អែម និង អាស៊ីតក្នុងឈាមទាំងវ័យក្មេង អាណិតប្អូនណាស់ ដំបៅរីកហូរឈាមដាក់ថ្នាំមុនត្រូវ ដោយសារតែទឹកនោមផ្អែមឡើងស្ករខ្ពស់ ហើយខ្វះលុយព្យាបាល។ ជួបគ្នាថ្ងៃ១៨ នេះ បងនឹងប្រគល់ថវិកាសរុបចំនួន២០០ដុល្លារ និង ផលិតផលខូស៊ី២កំប៉ុងជូនប្អូន»។