ភ្នំពេញ៖ លោក ចេង មុនីរ៉ាអភិបាលនៃគណះអភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងធ្វើដំណើតាមសាឡង់ក៏ដូចជាអូបរ័ចុះទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានទីតាំងផ្ទះបណ្តែតទឹកក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវរុះរើជាបន្ទាន់ ។
បើតាមលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែមិថុនា នេះ លោក ចេង មុនីរ៉ា បានដឹកនាំកម្លាំងចម្រុះចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាសេចក្តីជូនដំណឹងរបស់សាលាខណ្ឌច្បារអំពៅប្រាប់មកដល់ម្ចាស់ផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រីលើផ្ទៃទឹកទន្លេបាសាក់ និងមេគង្គក្រោម ចេញពីផ្ទៃទឹកក្នុងរយះពេលមួយសប្តាហ៍ដែលរហូតដល់ថ្ងៃ នេះផ្ទះបណ្តែតទឹកមួយចំនួនបានស្មក្រ័ចិត្តរុះរើចេញជាបណ្តើៗហើយ ។
លោក ណុប ផា បានបញ្ជាក់ទៀតថា អាជ្ញាធរនឹងត្រៀមកម្លាំងចុះជួយរុះរើបើសិនជាម្ចាស់ផ្ទះពុំមានលទ្ធភាពរុះរើ។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមានការគាំទ្រជាខ្លាំង នៅពេលដែលសាលារាជធានីភ្នំពេញមានវិធានការក្នុងការរុះរើផ្ទះបណ្តែតទឹកចេញពីផ្ទៃទន្លេ ដែលពីដើមមកពួកគាត់ដងទឹកទន្លេយកមកប្រើប្រាស់។ ប៉ុន្តែពេលនេះផ្ទៃទឹកសម្បូទៅដោយកាកសំណល់អាក្រក់ ពិសេសគឺលាមកដែលចេញមកពីអ្នករស់នៅលើផ្ទៃទឹកនេះតែម្តង។ ចំពោះអាជ្ញាធរវិញ គឺបន្តចុះណែនាំរាល់ថ្ងៃរហូតដល់បងប្អូនម្ចាស់ផ្ទះបណ្តែតទឹកស្មក្រ័ចិត្តរុះរើចេញឲ្យអស់ដោយពុំពន្យាពេលឡើយ ៕