កំពង់ចាម៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក សុធា ពិសិដ្ឋ បានបញ្ជាកម្លាំងចុះបង្ក្រាបករណីរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងលេងល្បែងស៊ីសងខុសច្បាប់ នៅក្នុងចម្ការស្វាយមួយកន្លែង ស្ថិតក្នុងភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
មុខសញ្ញាទាំង៧នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ឈ្មោះ ហ៊ុន ចាន់ផន ភេទស្រី អាយុ៣១ឆ្នាំ ជាតិខ្មែរ ឈ្មោះសេង សុខណៃ ភេទស្រីអាយុ៣៥ឆ្នាំ ជាតិខ្មែរ ឈ្មោះជា ណារី ភេទស្រីអាយុ៣៩ឆ្នាំ ជាតិខ្មែរ ឈ្មោះហួយ រស្មី ភេទស្រីអាយុ៣៨ឆ្នាំ ជាតិខ្មែរ ឈ្មោះគឹម ដានី ភេទស្រីអាយុ៤០ឆ្នាំ ជាតិខ្មែរ ឈ្មោះថេង សេង ភេទប្រុសអាយុ៥២ឆ្នាំ ជាតិខ្មែរ ឈ្មោះ ស្រ៊ី ប៊ុនហេង ភេទប្រុសអាយុ៣៦ឆ្នាំ ជាតិខ្មែរ ដែលពួកគេទាំង៧នាក់ រស់នៅស្រុកកងមាស ខេត្តកំពង់ចាម ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងមយចំនួនរួមមាន បៀរនីឡុងចំនួន២ហ៊ូ (១ហ៊ូ ៥២សន្លឹក) កម្រាលក្រាលលេងបៀរចំនួន១ ចានទ្រអាប៉ោងចំនួន១ សៀវភៅកត់លេខឆ្នោតចំនួន១ក្បាល ក្រដាសកត់លេខឆ្នោតវៀតណាមចំនួន១៤សន្លឹក ទូរស័ព្ទដៃចំនួន៤គ្រឿង ម៉ូតូចំនួន ៣គ្រឿង ប្រាក់រៀលចំនួន ១,៣៥០,០០០រៀល ប្រាក់ដុល្លាចំនួន ៥០ដុល្លារ ។
បច្ចុប្បន្នជនសង្ស័យចំនួន៧នាក់រួមនឹងវត្ថុតាងត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនិតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕