ក្រុមហ៊ុនSC Food នាំជូននំ ដ៍ល្បីនៅប្រទេសថៃ ជូនមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ
ដោយមើលឃើញ អំពីផលរកកូវីដ១៩ បង្អាក់ដំណើរការជួញដូររកសុី ហើយគ្រប់ទិសទី ត្រូវការជំនួយដើម្បីយកមកដោះទាល់មួយគ្រា។ ជាការមើលឃើញអំពីប្រការនេះ ក្រុមហ៊ុន អេស សុី ហ្វូត ជាក្រុមហ៊ុនផលិតនំតាមស្តង់ដារប្រទេស បានមើលឃើញអំពីផលលំបាក ក៏ធ្វើការប្រគល់ជូននូវ អំណោយជានំមានគុណភាពនេះដ៍ច្រើន ជូនដល់មជ្ឈមណ្ឌលសំចតឋង្គមកិច្ចរាជធានីភ្នំពេញ។
ពិធីប្រគល់នំដ៍ឈ្ងុយឆ្ងាញ់នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ មិថុនា ឆ្នាំ២០២១ នាទីតាំងខាងលើក្បែរវត្តព្រៃស្ពឺ ខាងរង្វង់មូលចោមចៅរាជធានីភ្នំពេញ។ ក្នុងនោះមានវត្តមានលោក អាភីឆាត តំណាងក្រុមហ៊ុន S.C Food Products Co,Ltd ដែលបានចូលរួមកម្មវិធីខាង បានបង្ហាញចំណាប់អារម្មណ៍ថា ក្រុមហ៊ុនយើងមាននំ ដ៍ឈ្ងុយឆ្ងាញ់ មានគុណភាព ដែលគេស្គាល់ថា នំChockyនិងនំLotus ។ ការមកដល់មជ្ឈមណ្ឌលនេះ ចង់អោយអ្នករស់នៅ មជ្ឈមណ្ឌល ដែលមានសមាជិលចំនួន២៥០០០នាក់ បានដឹងនិង បានភ្លក់រសជាតិនំដ៍ល្អនេះទាំងអស់គ្នា។ ការផ្តល់ជូនពេលនេះ មានសរុប២៥៣១កេស ដែលអាចនិយាយបានថា ជាការផ្តល់ជូនដ៍ច្រើន សម្រាប់ចាត់ចែងដល់ កុមារកំព្រា ចាស់ជរា កុមារងាយរងគ្រោះ សិស្សានុសិស្ស តាមសភាពជាក់ស្តែង។
តំណាងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានសម្តែងនូវអំណរគុណដល់ក្រុមហ៊ុន អេស សុីហ្វូត ដែលមានទឹកចិត្ត និងចំណាយពេលវេលា ជួយដល់មជ្ឈមណ្ឌលនៅទីនេះ។ នេះជាការចំណាយទឹកប្រាក់ជាច្រើនជូនកុមារកំព្រា ហើយបានស្គាល់រសជាតិនំដ៍ល្បីរបស់ប្រទេសថៃ។ យើងនឹងយកទៅចាត់ចែង អោយបានដល់ដៃ សមាជិកអោយបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដែលមានក្នុងផែនការណ៍។