ភ្នំពេញ៖ ស្ថិតក្នុងភាពរីកចម្រើននៃប្រទេសកម្ពុជា ដែលកំពុងតែបោះជំហ៊ានទៅមុខយ៉ាងលឿននោះពេលនេះអ្នកជំនួញជំនាន់ថ្មីជាច្រើនក៏កំពុងប្រកបអាជីវកម្មយ៉ាងផុសផុល ដោយក្នុងនោះគេសង្កេតឃើញការធ្វើជំនួញតាមរយៈអនឡាញក៏កើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ ដែលក្នុងចំណោមអ្នកទាំងនោះមិនមានច្រើនទេដែលមានលទ្ធភាពអាចបង្កើតប្រែន(Brand) ថ្មីផ្ទាល់ខ្លួនបាន ។
ដោយឃើញសន្ទុះនៃវិស័យជំនួញអនឡាញកើនឡើងខ្លាំងបែបនេះលោកឧកញ៉ា អ៊ុច សម្បត្តិប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ បានលើកឡើងថា«ដើម្បីជួយដល់អ្នករកស៊ីវិស័យគ្រឿងសម្អាងកាន់តែសំបូរបែប លោកឧកញ៉ាបានសហការជាមួយដៃគូរក្រៅប្រទេស ដើម្បីផលិតគ្រឿងសម្អាងជូនដល់អ្នកមានបំណងក្លាយជាម្ចាស់ប្រេនផ្ទាល់ខ្លួន និងជួយបង្ហាញផ្លូវរកស៊ីក្នុងវិស័យគ្រឿងសម្អាងនេះ កុំឲ្យជួបហានិភ័យ»។
នេះជាដំណឹងដ៏ល្អបំផុតមួយ និងជាឱកាសដ៏កម្ររកបានចំពោះអ្នកដែលរកស៊ីអនឡាញមួយចំនួនដែលកន្លងមកគ្រាន់តែទទួលយកផលិតផលមកចែកចាយបន្តហើយមានក្តីស្រមៃចង់ក្លាយជាម្ចាស់ប្រែនថ្មីមួយផ្តាច់មុខ ប៉ុន្តែមិនដឹងថាធ្វើដូចម្តេច និងទំនាក់ទំនងជាមួយអ្នកណា ទើបអាចបង្កើតប្រែនថ្មីបាននោះ ។ ពាក់ព័ន្ធនឹងបញ្ហានេះលោកឧកញ៉ា អ៊ុច សម្បត្តិប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ បានបញ្ជាក់ថា ប្រសិន បើមានបញ្ហាណាមួយពាក់ព័ន្ធនឹងការទទួលយកផលិតទៅបង្កើតជាប្រែនថ្មីមួយផ្ទាល់ខ្លួននោះ អាចអញ្ជើញមកប្រឹក្សាយោបល់ជាមួយលោកឧកញ៉ាដោយផ្ទាល់បាន ។
សូមជម្រាបថា ក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលជាក្រុមហ៊ុនធំឈានមុខគេចំពោះផលិតផលគ្រឿងសម្អាងលើវិស័យអនឡាញចាប់ពីពេលនេះបានបើកឱកាសផ្តល់សិទ្ធដល់អ្នកដែលមានក្តីស្រមៃចង់ក្លាយជាម្ចាស់ប្រែនផលិតផលថ្មីបាន ។ ជាក់ស្តែងខណៈនេះក្រុមហ៊ុនកំពុងរៀបចំបំពេញឯកសារពាក់ព័ន្ធមួយចំនួនដើម្បីផ្តល់សិទ្ធជាម្ចាស់ប្រែនផលិត ផលថ្មីពីក្រុមហ៊ុនគ្រួសារកក់ក្តៅ ដល់អ្នកស្រីយេន សម្ផស្ស ដោយកាលពីថ្ងៃទី៧ មិថុនាម្សិលម៉ិញនេះអ្នកស្រីបានយកទឹកប្រាក់មួយចំនួនទៅកក់ដែលនឹងដំណើរការទទួលបានសិទ្ធប្រែនថ្មីពេញលេញនៅខែក្រោយនេះ ៕