មីយ៉ាន់ម៉ា៖ ការប៉ះទង្គិចគ្នាថ្មីៗនិងការវាយប្រហារមិនរើសមុខពីសំណាក់កងកម្លាំងសន្តិសុខប្រឆាំងនឹងតំបន់ជនស៊ីវិលបានបង្ខំមនុស្សប្រមាណ ១០ម៉ឺន នាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅរដ្ឋកាយ៉ាភាគខាងកើតជិតព្រំដែនថៃ ។ នេះបើយោងតាមការិយាល័យអ.ស.បនៅមីយ៉ាន់ម៉ាបាននិយាយពីថ្ងៃអង្គារទី៨ ខែមិថុនាម្សិលម៉ិញនេះ ។
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងសហគមន៍ជាច្រើន ជាពិសេសនៅតាមទីប្រជុំជន ដែលមានចំនួនអ្នកស្លាប់ច្រើនដោយសារស្នាដៃរបស់ប៉ូលិស ហើយអ្នកស្រុកមួយចំនួនបានបង្កើតកម្លាំងការពារដោយខ្លួនឯង ។
សូមជម្រាបថា ការជម្លៀសខ្លួនផ្លាស់ទីលំនេះត្រូវបានធ្វើជាបន្តបន្ទាប់ពីប្រទតេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវរហើយសេដ្ឋកិច្ចរបស់ប្រទេសនេះបានជាប់ទ្រឹងចាប់តាំងពីពួកឧត្តមសេនីយ៍បណ្តេញរដ្ឋាភិបាលរបស់លោកស្រីអ៊ុង សាន ស៊ូជីកាលពីខែកុម្ភៈដោយចោទប្រកាន់ពីបទលួចបន្លំក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ ២០២០ ៕