ភ្នំពេញ៖ អ្នកស្រីទ្រីដាណា ហាក់មានអារម្មណ៍កើតទុក្ខមិនសុខចិត្ត នឹងអ្នកអ្នកមួយចំនួនដែលសម្លឹង មើលមកអ្នកស្រីក្នុងផ្លូវមិនល្អដោយការច្រណែនឈ្នានីស ទើបអ្នកស្រីសរសេរសារបង្ហោះ និងសួរជា សំនួរថា «អ្នកថាចាំតែថា តែមិនដឹងថាអ្នកធ្វើហត់ប៉ុណ្ណា។ ខំប្រឹងទើបរីកចម្រើន មានគោលដៅ ទើបមានសកម្មភាព។ ឥឡូវជួយគិតគ្នា ក្រក៏ខុស មានក៏ខុស ចឹងធ្វើម៉េចបានត្រូវ? ឬគ្រាន់តែប្រឹងរកស៊ីដោយកម្លាំងញើសឈាមខ្លួនឯង ហើយបំពេញក្ដីសុខខ្លះ ខុសដែរមែនទេ?»។
បន្ទាប់ពីបានឃើញសាររបស់អ្នកស្រីទី្រដាណាភ្លាមធ្វើឲ្យមហាជនមិនអាចទ្រាំនៅទៀតបាននាំគ្នាឆ្លើយតប និងបញ្ចេញមតិតាមរយៈសារខមិនយ៉ាងព្រោងព្រាតរហូតដល់ទៅរាប់ពាន់នាក់ ដែលធ្វើឲ្យកក្រើក ពេញបណ្តាញសង្គមហ្វេសបុក ។ ក្នុងចំណោមមហាជនរាប់ពាន់នាក់នោះ គេសង្កេតឃើញម្ចាស់គណ នីហ្វេសបុកមួយឈ្មោះMalin Cambodia បានខម៉ិនថា«រស់នៅដើម្បីខ្លួនឯងនិងជួយសង្គមជាតិ🇰🇭ករស់នៅដើម្បីផ្គាប់ចិត្តអ្នកដទៃ ទេវតាក៏ផ្គាប់ចិត្តមនុស្សគ្រប់គ្នាមិនត្រូវដែរបង គាំទ្របងស្រីជួយខ្មែរ» ។ចំណែកម្ចាស់គណនីហ្វេសបុកមួយទៀតឈ្មោះAmmer Barberបានខម៉ិនថា «មនុស្សមួយចំនួនតូចតែប៉ណ្ណោះទេដែលចាំតែច្រណែឈ្នានីសបងស្រីកន្លងមកបងស្រីទ្រី ដាណា ធ្វើរឿងល្អច្រើនណាស់ កុំទៅខ្វល់និងសម្ដីមនុស្សមប្រភេទនោះអីបងស្រី ខ្ញុំស្រឡាញ់បងស្រីទ្រី ដាណានិងក្រុមគ្រួសារបងស្រីស៊ូៗៗឡើងបងស្រី» ។
មិនត្រឹមតែប៉ុណ្ណោះអ្នកស្រីបានរៀបរាប់បន្តថា «កាលនៅក្រ គេមើលងាយមិនចង់ក្បែរ សើចចំអក ជាពិសេសមនុស្សមួយចំនួន ដែលមិនឱ្យតម្លៃអ្នកដទៃ គិតថាអ្នកដទៃអន់ជាងខ្លួន ដោយសារការមើលងាយ បានខំដល់រាល់ថ្ងៃ ហើយក៏ព្យាយាមជួយមនុស្សជុំវិញខ្លួន ពេលខ្លះក៏ចង់រកក្ដីសុខឱ្យខ្លួនឯង ទិញផ្ទះធំ ទិញឡានល្អជិះ ពាក់គ្រឿងពេជ្រមានតម្លៃ ទៅជាគេថាអួត មិនយល់ទេ ខ្ញុំក៏មិនដែលមើលងាយអ្នកណាដែរ ក្រែងប្រឹងដើម្បីបំពេញក្ដីសុខខ្លួនឯងខ្លះ បើមិនចឹង ម៉េចខំប្រឹង» ។
សូមជម្រាបថា អ្នកស្រីទ្រីដាណា ជាស្ត្រីលេចធ្លោមួយរួបក្នុងប្រទេសកម្ពុជា ទាំងក្នុងវិស័យជំនួញ និងសកម្មភាពមនុស្សធម៌ជាច្រើនក្នុងសង្គម ។ អ្នកស្រីត្រូវបានទទួលការគោរពកោតសរសើរពីស្រទាប់មហាជនជាច្រើនពិសេសលើសកម្មភាពសប្បុរសធម៌របស់លោកស្រីជួយដល់អ្នកខ្វះខាត ក្រខ្សត់ ជនចាស់ជរា ជនពិការ និងអ្នកគ្មានទីពឹងជាដើម ៕