បន្ទាយមានជ័យ៖ បុរសជាជាងផ្សាដែកម្នាក់បានឆក់នឹងចរន្តអគ្គិសនីស្លាប់យ៉ាងអាណោចអាធ័មបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ជាង ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នៅភូមិអូរអណ្តូងខាងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
បើតាមមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះខាងលើនេះឈ្មោះ សៀន ប៊ុនអឿត ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិអូរអណ្តូងខាងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលនេះបញ្ជាក់ថាមុនពេលកើតហេតុជនរងគ្រោះបានទៅស៊ីឈ្នួលផ្សាដែកធ្វើផ្ទះឲ្យអ្នកភូមិជាមួយគ្នា នៅខណ:នោះជនរងគ្រោះបានលើកដែកមិនបានប្រយ័ត្នទៅប៉ះនឹងខ្សែស្រាតបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់រងរបួសធ្ងន់ បន្ទាប់មកក៏បានស្លាប់ពេលដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។ ចំណែកសពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕