ញាក់សាច់ មកលើកនេះយ៉ាយ៉ាឃ្វីន បង្ហាញដើមទ្រូងយ៉ាងព្រឺព្រួចតែម្តង
តារាសម្តែងសិចសុី យ៉ាយ៉ាឃ្វីន បានបាត់មុខពីកញ្ចក់ទូរទស្សន៍ និងមហាជនព្រមទាំងបណ្តាផលិតកម្មអស់ជាច្រើនខែ ក្រោយសម្ងំបំពេញការងារផ្ទាល់ខ្លួន។ តារាយេរៗនេះត្រូវបានគេចាត់ទុកថាជា តារាស្រីដែលហ៊ានបំផុតខាងសម្ញែងដើមទ្រូង ហើយក្លាហានថតឈុតឆាកស្នេហារោលរាល មិនខ្លាចការរិះគន់ឡើយ។
ក្រោយបង្ហាញមុខនិងរូបសម្រស់វិញ យ៉ាយ៉ាឃ្វីនដែល អ្នកណាៗក៍ថានាងតារាសិចសុី ស្រាប់តែព្រលែងយ៉ាងអស់ដៃ ក្នុងការបង្ហាញឈុតសម្លៀកបំពាក់ទាំងបុរាណនិងសម័យ។ អ្វីដែលគេចាប់អារម្មណ៍ឃើញដើមទ្រូង របស់នាងដូចជាធំពើងខ្លាំងជាងពីមុនឆ្ងាយណាស់។ ម្ល៉ោះកម្លោះៗ និងចាស់ល្បាយអាចម៍ខ្លាទាំងឡាយ តាមមើលរូបថតនាងផុស ពង្រីកពង្រួមមិនតិចនាក់នោះទេ។ នាងពិតជារក្សាបានភាពជឿជាក់ ជើងខ្លាំងក្នុងការបង្ហាញដងខ្លួន បើទោះមានតារាលក់ឡេជំនាន់ថ្មីមួយចំនួន ហក់មកប៉ែងជើងនាងអោយខ្ទាតតែទំនងមិនអាច តតាំងនិងស្រីស្រស់ជើងមុននេះបានទេមើលទៅ។
ត្រឡប់មកជាថ្មី លេចឭថានាងត្រូវបានផលិតកម្មមួយចំនួន ដែលស្គាល់ទាក់ទងហៅថតសម្តែង ដោយនាងចាប់ផ្តើមរើខ្លួន ត្រឡប់មកវិញលែងសម្ងំ នៅឆ្ងាយពីមហាជន។ យ៉ាយ៉ា រំពឹងថាក្រោយពេលបានឡើងបង្ហាញស្នាដៃ ក្នុងសិល្បៈម្តងទៀតនាង នឹងទទួលបានការងារបន្តបន្ទាប់។ចំពោះរឿងស្នេហានៅមិនទាន់ដឹងថា គូព្រេងរបស់នាងមកដល់ពេលណាឡើយខណៈសាមីខ្លួន សុំមិននិយាយបកស្រាយ។