អ្នកនេសាទដែលរស់នៅលើ ច្រាំងខាងលិចកំពុងរងគ្រោះពីផលប៉ះពាល់នៃ សុីប៊ីនិងការឆេះនាវាដែលផ្ទុក សារធាតុគីមីជាច្រើនថ្ងៃមុន។សម្រាប់ផ្នែករបស់ខ្លួនអាជ្ញាធរ ការពារផ្នែកបរិស្ថានបានបញ្ជាក់ថាអគ្គីភ័យ ដែលបានឆាបឆេះនាវាX-Press Pearl បានបំផ្លាញបរិស្ថានសមុទ្រយ៉ាងខ្លាំងក្នុងប្រទេសសិរីលង្កា។
សកម្មជនស្រីលង្កាក៍បានលើកឡើងពី ការព្រួយបារម្មណ៍អំពីការគម្រាមកំហែងអំពីអាយុជីវិតសមុទ្រ ដែលបានកើតឡើងដោយសារប្រេងលេចធ្លាយចេញពីកប៉ាល់។មានការរាយការណ៍ថា ការនេសាទត្រូវបានហាមឃាត់នៅក្នុងតំបន់ដែល រងផលប៉ះពាល់ ហើយមានតែត្រីដែលចាប់បាន ក្នុងតំបន់ផ្សេងទៀតប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតិអោយប្រើប្រាស់បាន។ ពួកគេរំពឹងថា និងមានការអន្តាគមន៍ស្រោចស្រង់ ជួយដល់បរិស្ថានសមុទ្រមួយនេះ អោយបានល្អឡើងវិញ។ ពិសេសបណ្តាកប៉ាល់ផ្ទុកប្រងឬសារធាតុផ្សេងៗ គួរប្រុងប្រយ័ត្នខ្ពស់ អំពីការធ្លាយអ្វីមួយ ដែលប៉ះពាល់ដល់បរិស្ថានឬសត្វត្រីក្នុងសមុទ្រ។