ព្រះសីហនុ៖ ពេលនិយាយដល់រូបសំណាកនាងសិលាចាំប្តីដែលពាក់ព័ន្ធនឹងប្រវត្តិគូរ ស្នេហ៍ដ៏កម្សត់មួយមហាជនប្រាកដជាធា្លប់បានដឹងហើយតាមរយៈការនិយាយតៗគ្នា និងតាមរយៈបទចម្រៀងដែលកវីនិពន្ធបានបានរំលេចសាច់រឿងរបស់គូរស្នេហ៍ នេះបញ្ចូលក្នុង អត្ថន័យ បទចម្រៀងសិលាចាំប្តី ។
ប្រភពព័ត៌មានមួយបានឲ្យដឹងថា រូបសំណាក់សិលាចាំ ប្តីពិតប្រាកដគឺស្ថិតនៅភូមិកំពង់វា ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ចំណែករូបសំណាក់នារីសាច់សរ ដែលអង្គុយនៅឆ្នេរកែបនោះមិនមែនជាសិលាចាំប្តីពិតប្រាកដទេប៉ុន្តែជារូបសំណាក់ដែលអតីតអភិបាលខេត្តកែបមុនបានស្ថាបនាឡើងជា អនុស្សាវរីយ៍ ។
បើយោងតាមសិលាចារិកនៅនឹងរូបសំណាកនាងសិលាចាំប្តីបានឲ្យដឹងថានាងសិលាចាំប្តី បានទទួលមរណភាពកាលពីឆ្នាំ១៩៧៦ នៅសម័យខ្មែរក្រហម ពោលគឺនៅពេល ដែលក្រុមខ្មែរក្រហមបាននាំយកប្តីរបស់នាងទៅដែលមានឈ្មោះ សង អក្ខរា រូបនាងរង ចាំឈរចាំប្តីទាំងមានប្តីពោះហាលថ្ងៃ ហាលភ្លៀង ហាលខ្យល់ក៏រូបនាងនៅតែស្ម័គ្ម្រ ចិត្តនៅរងចាំរហូតអត់អាហារស្លាប់បាត់បង់ជីវិតយ៉ាងកម្សត់ ៕