• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Friday, December 1, 2023
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

ក្រសួងបរិស្ថានបង្ហាញរូបថតហ្វូងសត្វកម្រជាច្រើនប្រភេទ ដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ

by Pich News
05/06/2021
in ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
0
ក្រសួងបរិស្ថានបង្ហាញរូបថតហ្វូងសត្វកម្រជាច្រើនប្រភេទ ដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ
49
SHARES
232
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ៖កាលពីពេលថ្មីៗកន្លងទៅនេះក្រសួងបរិស្ថានបានប្រកាសពីការថតតាមរយៈម៉ាស៊ីនថត ស្វ័យប្រវត្តិនូវសត្វកម្រជាច្រើនប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដើម្បីអបអរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនាក្រោមប្រធានបទ«ជីវៈចម្រុះនិងសុខភាពមនុស្ស» ។

បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា ប្រភេទសត្វកម្រទាំងនោះរួមមានដំរីព្រៃអាស៊ី កែះ ខ្លាពពក ខ្លាឃ្មុំធំ ខ្ទីង និងប្រើសជាដើមដែល បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ការចុះប្រតិបត្តិការរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាពនិងវិដេអូសត្វព្រៃនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺបន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។ ក្រៅពីសត្វទាំងនេះ តំបន់នេះក៏មានប្រភេទសត្វមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់ និងគំរាមកំហែងផ្សេងទៀតដូចជាទន្សោង ស្វាព្រាម ទោចម្គុដ ខ្លារខិន ខ្លាលឿងមាស ជ្រូកពោន កំប្រុកធំ ក្ងោក កេងកងតូច សេកសោមផងដែរ។

លោកនេត្រ ភក្ត្រា បានបន្តថា ក្រុមមន្ត្រីជំនាញក្រសួងបរិស្ថានបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ៨៥ នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បី ១) បង្កើនចំណេះដឹងពីវិធីសាស្រ្តសិក្សា និងប្រមូលទិន្នន័យជីវៈចម្រុះ ២) ស្វែងរកវត្តមាននិងអវត្តមានប្រភេទសត្វមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់ និងគំរាមកំហែង ៣)វាយតម្លៃស្ថានភាព និងរបាយសត្វព្រៃសំខាន់ៗ ។ ការដាក់ម៉ាស៊ីនថតដោយស្វ័យប្រវត្តិនៅក្នុងការកំណត់វត្តមានប្រភេទសត្វ ដែលមានដោយកម្រ ជិតផុត ពូជ ងាយរងគ្រោះថ្នាក់ និងគំរាមកំហែងនេះដោយរៀបចំ ជាប្រព័ន្ធដែលមានចម្ងាយពីម៉ាស៊ីនថត ដោយស្វ័យប្រវត្តិមួយទៅមួយទៀត ២ គីឡូម៉ែត្រ ហើយការជ្រើសរើសទីតាំងសំខាន់ៗសម្រាប់ដាក់ម៉ាស៊ីថតស្វ័យប្រវត្តិ នៅតំបន់ដែលសំខាន់ៗសម្រាប់សត្វព្រៃ រួមមាន៖ តំបន់ដីច្រាប តំបន់ទឹកច្រប់ តាមមាត់ត្រពាំង បឹង បួរ និងគន្លងសត្វព្រៃមួយចំនួនទៀត។ ម៉ាស៊ីថតស្វ័យប្រវត្តិនឹងត្រូវរក្សាក្នុងព្រៃរយៈពេល ៦ ខែ ក្នុងអំឡុងខែប្រាំង (៣ខែ) និងអំឡុងខែវស្សា (៣ខែ) ហើយក្រុមការងារនឹងចុះទៅផ្លាស់ប្តូរថ្ម និងយកអង្គចងចាំ (memory card) ជារាងរាល់ ២ខែម្តង។

សូមជម្រាបថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ គម្រោងនេះចែកជា ៥ សមាសភាគ ទី១-ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ ទី២- ពង្រឹងឱកាសសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវាក់តម្លៃអនុផលព្រៃឈើ ទី៣- ជំរុញនូវការតភ្ជាប់ខ្សែផ្លូវចេញចូលនៅតាមជនបទ ទី៤- ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និងទី៥- ការឆ្លើយតបទៅនឹងគ្រោះអាសន្ន ៕

Previous Post

ខ្លោចចិត្តណាស់ ! មន្រ្តីនគរបាលម្នាក់កំពុងប្រចាំការបំពេញភារកិច្ច ស្រាប់តែរថយន្តវ៉ាជែងជ្រុលចង្កូតបុកបាក់ជើងម្ខាង !

Next Post

អាសូរណាស់បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតគ្នា ខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រកិនស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

Related Posts

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារពេលល្ងាចជូនអ្នកសារព័ត៌មាន ដែលតាមយកព័ត៌មានផ្ទាល់ក្នុងកម្មវិធីសម្តេច

15/08/2023
253
លោក អ៊ាង សុផល្លែត៖ ការសម្រេចចិត្តចូលជាសមាជិកបក្សថ្មីបន្ថែម ក្នុងគណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងសាមគ្គី យ៉ាងរឹងមាំ និងដើម្បីបន្តដឹកនាំប្រទេស កាន់តែរីកចម្រើន
ព័ត៌មានជាតិ

លោក អ៊ាង សុផល្លែត៖ ការសម្រេចចិត្តចូលជាសមាជិកបក្សថ្មីបន្ថែម ក្នុងគណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងសាមគ្គី យ៉ាងរឹងមាំ និងដើម្បីបន្តដឹកនាំប្រទេស កាន់តែរីកចម្រើន

19/07/2023
221
ក្រុមប្រឹក្សាភិបាល អគ្គនាយករង និងបុគ្គលិកបម្រើការក្នុងក្រុមហ៊ុនឌីភីម្ចាស់ចម្ការទាំងអស់ ជូនពរ ផ្ញើសារជូនពរ និងអបអរសាទរលោកជំទាវ ឧកញ៉ា ទៀង ផល្លា ដែលត្រូវបានព្រះមហាក្សត្រប្រទានគោរមងារជា «អ្នកឧកញ៉ា»
ព័ត៌មានជាតិ

ក្រុមប្រឹក្សាភិបាល អគ្គនាយករង និងបុគ្គលិកបម្រើការក្នុងក្រុមហ៊ុនឌីភីម្ចាស់ចម្ការទាំងអស់ ជូនពរ ផ្ញើសារជូនពរ និងអបអរសាទរលោកជំទាវ ឧកញ៉ា ទៀង ផល្លា ដែលត្រូវបានព្រះមហាក្សត្រប្រទានគោរមងារជា «អ្នកឧកញ៉ា»

14/06/2023
246
Urban Village and Factory Phnom Penh រៀបចំពិព័រណ៍អាហារអាស៊ី និងព្រឹត្តិការណ៍បណ្តាញសមាគមពាណិជ្ជកម្មចិននៅកម្ពុជា
ព័ត៌មានជាតិ

Urban Village and Factory Phnom Penh រៀបចំពិព័រណ៍អាហារអាស៊ី និងព្រឹត្តិការណ៍បណ្តាញសមាគមពាណិជ្ជកម្មចិននៅកម្ពុជា

09/03/2023
221
ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាង២៩០គ្រួសារដែលអះអាងថាខ្លួនមិនទាន់ទទួលបានយុត្តិធម៌រឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍

09/02/2023
222
ព័ត៌មានជាតិ

14/12/2022
354
Next Post
អាសូរណាស់បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតគ្នា ខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រកិនស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

អាសូរណាស់បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតគ្នា ខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រកិនស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

Archives

  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ពិតជាពិបាកស្តាប់មែនទែន ខណៈដែលមហាជនមើលឃើញពិកាយវិការនិងពាក្យសម្តីបែបអសុរសរបស់ស្រ្តីពីរនាក់ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតតាមអនឡាញឡាយជេរអតិថិជនរបស់ខ្លួន ដែលទិញផលិតផលយកទៅប្រើប្រាស់មិនកើត
  • ឱកាសពិសេស! ប្រញ៉ាប់ឡើងដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌឱសថយុិនសិនឧកញ៉ា សម្បត្តិ បញ្ចុះតម្លៃ១០ ភារយ
  •  ចូលរួមសប្បាយជាមួយនឹង៖ គឹម យ៉ាយ៉ា និង លោក សេង ក្នុងកម្មវិធីបទចម្រៀង me88 លេងដោយសុវត្ថីភាព
  • ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣
  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារពេលល្ងាចជូនអ្នកសារព័ត៌មាន ដែលតាមយកព័ត៌មានផ្ទាល់ក្នុងកម្មវិធីសម្តេច

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (907)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (674)
  • សន្តិសុខសង្គម (2,095)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.