ម្ចាស់ពានCambodia’s got Talent យឿន ពិសី ទ្រហោយំ រកយុត្តិធម៌ ក្រោយបំបិទខ្លួនមិនអោយឡើងឆាក
សំឡេងស្រែកទ្រហោយំឡាំប៉ា របស់អតីត ម្ចាស់ពាន ខេមបូឌាហ្គតថាឡេន យឿន ពិសី បានធ្វើអោយ មានការអាណិតអាសូរលោកជាខ្លាំង នៅពេលលោកបានទម្លាយរឿងក្នុងចិត្ត ក្រោយទ្រាំលែងបាន។ លោកបានតូចចិត្ត ខ្លាំងណាស់នៅពេលក្លាយជាតួឯកហើយក្លាយជារឿង អភ័ព្ទព្រោះគ្មានការផ្តល់ឆាកតន្ត្រីណាមួយអោយខ្លួន សម្តែងអស់រាបឆ្នាំ។
យឿន ពិសីបានក្លាយជាម្ចាស់ពានតាំងពីអំឡុងឆ្នាំ២០១៥ រហូតមកទល់ពេលនេះបាន៥ឆ្នាំជាងហើយ ដែលខ្លួនមិនបានខាងស្ថាប័នដែលលោកដឹងថា ជាកន្លែងហំហាន បែរជាបំបិទលោកមិនរវល់អើពើ។ លោកយឿន ពិសីបានយំផង ស្រែកផងថា អត់យល់សោះលោកមិនបានឡើងឆាកតន្ត្រី អ្វីបានម្តងជាមួយកន្លែង ដែលលោកកាន់ពាន។ ប្រហែលជាលោកពិការ ឬទើបរើសអើង។លោកពិតជាអន់ បើសិនជាលោកដឹងថាក្លាយជាម្ចាស់ពាន លោកសុំមិនទទួលទេ យកមកទុកចោល។ ប្រសិនបើលោកទាមទាតម្លៃខ្លួនរាប់ពាន់ដុល្លារ អ្វីនោះក៍មិនដែលសោះ ហេតុអ្វីធ្វើបែបនេះដល់លោកនេះ ជាមេរៀនដ៍ជូរចត់។
ជាការមើលឃើញស្ថាប័នផលិតកម្មដ៍ល្បីនោះ បានទទួលយកតារាថ្មីៗជាច្រើនកកកុញនៅទីនោះ។ មានតារាខ្លះក៍មានមុខឡើងច្រៀង ឯតារាខ្លះទៀតក៍នៅតែរង់ចាំហើយធ្លាប់មានបាតុភាព ខ្លះៗដោយតារាចម្រៀងមួយចំនួនបាន លាឈប់ទៅរកទ្រនំថ្មីក្រោយមិនអាចរង់ចាំមើលការស្ងប់ស្ងៀមទីផ្សារខ្លួនបាន។