ភ្នំពេញ៖ បើទោះបីជាវិថិនៅវែងឆ្ងាយទៀតក្តីអំពីមហិច្ឆតាយ៉ាងធំធេងរបស់ប្រធាន ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ គឺលោកឧកញ៉ា អ៊ុច សម្បត្តិ ដែលមានគោលដៅ ច្បាស់លាស់ក្នុងនាមជាអ្នកនាំមុខគេក្នុងក្រុមហ៊ុនមួយនេះដែលមានមនុស្សរាប់ម៉ឺននាក់ បានកំណត់ថានឹងនៅផ្លុំទានខួប៥០ឆ្នាំរបស់ក្រុមហ៊ុននេះ ។
យោងតាមគណនីហ្វេសប៊ុករបស់លោកឧកញ៉ាផ្ទាល់បានបង្ហោះរូបភាពយ៉ាងស្រស់ស្អាតជាមួយលោកជំទាវដែលអមដោយសារនៅថ្ងៃទី៤ ខែមិថុនានេះថា «រីករាយខួបគ្រប់៦ឆ្នាំ ក្រុមហ៊ុនគ្រួសារកក់ក្តៅ ដំណើរផ្សងព្រេងដ៏វែងឆ្ងាយរបស់ពួកយើង ។ ក្នុងបានកំណត់ក្នុងដំណើរជីវិតរបស់ខ្ញុំ ត្រូវផ្លុំទៀនខួប៥០ឆ្នាំនៅឆ្នាំ២០៦២ឲ្យបាន ពេលនេះទើបតែបាន៦ឆ្នាំនោះទេខ្ញុំនៅមានកិច្ចការដ៏ច្រើនមហិមារងចាំពួកខ្ញុំទៅសំរេចវាឲ្យបាន» ។
ចាប់តាំងពីក្រុមហ៊ុនគ្រួសារកក់ក្តៅបានបដិសន្ធិឡើងនៅឆ្នាំ២០១៥ ដោយដៃរបស់ លោកឧកញ៉ាផ្ទាល់លោកធ្លាប់បានជម្រាបឲ្យដឹងថា ក្រុមហ៊ុនមួយនេះធ្លាប់បានជួបរឿង រ៉ាវ និងរលកនៃ ឧបសគ្គច្រើនខ្លាំងណាស់ រួមទាំងពីការក្ស័យធនដោយសារបំណុល ការបង្ខូចកេរ្តិ៍កិត្តិយសពីអ្នកដទៃជាដើម ។ ប៉ុន្តែទោះបីជាយ៉ាងក្តីដោយសារគោល ដៅពិត និងមហិច្ឆតាយ៉ាងធំធេង បានរុញឲ្យរូបលោកដួលហើយក្រោកឡើងវិញ រហូត ពង្រីកនូវវិសាលភាពរបស់ក្រុមហ៊ុន ឲ្យមានភាពរឹងមាំដូចបច្ចុប្បន្ននេះ ៕