កំពង់ស្ពឺ៖ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកសម្តែងនូវក្ដីអាណិតអាសូរ និងកំហឹងយ៉ាងខ្លាំងបន្ទាប់ពីឃើញសារ និងរូបភាពដែលត្រូវបានគេបង្ហោះថា នាងវ័យក្មេងម្នាក់បានស្លាប់ហើយក្រោយពីត្រូវចោរឆក់កាបូបខណៈកំពុងជិះម៉ូតូបណ្ដាលឲ្យដួលរងរបួសធ្ងន់ធ្ងរ រយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ។
ប្រភពពីសាច់ញាត់ស្ត្រីរងគ្រោះខាងលើនេះបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើនេះឈ្មោះសុខ ជិនគៀន នៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលត្រូវចោរ ឆក់កាបូប មុខធនាគារអម្រិត កាលពីថ្ងៃ៣០ ឧសភា ២០២១ កន្លងទៅថ្មីនេះ ។
បើទោះបីយ៉ាងណាក្តីមហាជនអ្នកលេងបណ្តាញសង្គមនាំគ្នាចែករំលែកបន្តបន្ទាប់គ្នា ចំពោះករណីនេះដោយបានសម្តែងនូវកំហឹងចំពោះជនល្មើសជាខ្លាំង តាមរយៈសារខំម៉ិនមួយចំនួន ។ ទន្ទឹមនឹងនេះក៏បានអំពាវបាវសមត្ថកិច្ចខេត្តកំពង់ស្ពឺ ជួយស្រាវជ្រាវចាប់ជនល្មើស មកផ្តន្ទាទោសឲ្យបានឲ្យបាន ៕