បាត់ដំបង៖ បុរសម្នាក់កម្សត់ម្នាក់ជាអ្នកស៊ីឈ្នួលកាប់ព្រៃឲ្យមន្ត្រីនគរបាលវរៈការពារព្រំដែន មិនប្រយ័ត្នត្រូវដើមឈើរលំវ៉ៃចំក្បាលបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវគេសែងតាមអង្រឹងយកមកដាក់ ឡានដឹកទៅមន្ទីរពេទ្យហើយបុរសនោះក៏បានបានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យតែម្ដង ដែលហេតុការណ៍នេះបានកើតឡើងកាលពីសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅជិតតំបន់ព្រំដែនក្នុងភូមិសាស្ត្រ ស្រុកសំឡូត ខេត្តបាត់ដំបង ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះដែលត្រូវឈវ៉ៃត្រូវក្បាលបណ្តាល ស្លាប់ដោយសារទៅស៊ីឈ្នូលកាប់រានព្រៃដីចំការឲ្យលោកយឹមវិចិត្រមេបញ្ជាការ វរៈ សេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨២៣ នោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយតែមា គេដឹងថា ជាប្រជាជនរស់នៅ ភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ប្រភពខាងលើដដែលនេះបានបញ្ជាក់ថា បច្ចុប្បន្នសពជនរងគ្រោះត្រូវបានរថយន្តយោធាជួយដឹក យកទៅប្រគល់ឲ្យក្រុមគ្រូសារធ្វើបុណ្យនៅស្រុកកំណើតនៅភូមិបន្សាយត្រែងឃុំបន្សាយ ត្រែងស្រុកថ្មគោល តាមប្រពៃណី ៕