ផលិតកម្ម zone បានបង្ហាញបទថ្មីមួយទៀតហើយ ដែលជាប្រភេទបទចម្រៀង បែបមនោសញ្ចេតនា អណ្តែតអណ្តូង នៃទឹកដមសំឡេងលោក រ៉ាជី។ បទ«រាត្រីនេះចង់ប្រាប់ថានឹក»ពិតជាប្រកបដោយ អន្ថន័យស្នេហាមិនធម្មតា របស់បុរសជាគូស្នេហ៍។
បទខាងលើនេះនិពន្ឋទំនុកច្រៀង និងMelodyដោយលោកសឿង ខិនចាន់តារា និពន្ឋបទភ្លេង និងសម្រួលតន្ត្រីលោកឆៃយ៉ា។ ចាប់តាំងពីរ៉ាជី ចូលច្រៀង អោយផលិតកម្មហ្សូនមកឃើញថា តារាប្រុសម្នាក់ នេះមានការទទួលស្គាល់ពីមហាជន និងយុវវ័យជាច្រើន ពេញចិត្តទឹកដមសំឡេងរបស់លោក។ យ៉ាងណាចម្រៀងមួយបទ ដែលលោកបានបង្ហាញនេះ ពិតជាស្តាប់ហើយសុីអារម្មណ៍ មិនធម្មតាដែរ ព្រោះមានន័យខ្លាំង។
ផលិតកម្មហ្សូន រមែងបង្ហាញនូវបទចម្រៀងល្អៗចែកជូនដល់ យុវវ័យប្រិយមិត្តអ្នកស្តាប់ អោយមានការចូលចិត្ត។ ពិសេសកម្រិតតែងនិពន្ឋឃើញថា មានការចាក់ដោតអត្ដន័យ ច្រើនលើផ្លូវអារម្មណ៍ មនុស្សសម័យថ្មី។ម្ល៉ោះហើយទើបធ្វើអោយ ហ្សូននៅតែឈបានលើទីផ្សារចម្រៀងយ៉ាងរឹងមាំ។