ភ្នំពេញ ៖ ជ្រូក ចំនួន ៥០ ក្បាល ទៀត ដែល មាន ជំងឺប៉េស្ត អាហ្វ្រិក ត្រូវបាន អគ្គនាយកដ្ឋាន សុខភាព សត្វ និងផលិតកម្ម សត្វ នៃ ក្រសួងកសិកម្ម សហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន ដុត កម្ទេច ចោល ក្រោយពី រឹបអូស បាន ពី សត្តឃាតដ្ឋាន មួយកន្លែង នៅក្នុង ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ នាពេល កន្លងមកនេះ ។
អំឡុងពេល ពិធី ដុត កម្ទេចចោល ជ្រូក មាន ជំងឺប៉េស្ត ជ្រូក អាហ្វ្រិក នៅ ព្រឹក ថ្ងៃទី ៣ ខែមិថុនា នេះ ឯកឧត្តម តាន់ ផាន់ ណា រ៉ា អគ្គនាយក នៃ អគ្គនាយកដ្ឋាន សុខភាព សត្វ និង ផលិតកម្ម សត្វ នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបញ្ជាក់ ប្រាប់ អ្នកសារព័ត៌មាន ថា ជ្រូក ដែល ត្រូវបាន ដុត កម្ទេចចោល នាពេលនេះ គឺ ត្រូវ បាន រឹបអូស ពី សត្តឃាតដ្ឋាន មួយកន្លែង ក្នុង រាជធានី ភ្នំពេញ ក្រោយពី ជ្រូក ទាំងនេះ ត្រូវបាន ដឹក មកពី ប្រទេស ថៃ ។
ឯកឧត្តម តាន់ ផាន់ ណា រ៉ា បាន បញ្ជាក់ថា ជ្រូក កើត ជំងឺប៉េស្ត អាហ្វ្រិក នេះ វា នឹង ធ្វើ ឱ្យមាន ផល ប៉ះ ពាល់ យ៉ាង ខ្លាំង ដល់ សុខភាព ក៏ដូចជា សេដ្ឋកិច្ច របស់ ប្រជាពលរដ្ឋ ប្រសិនបើ វា នៅ មាន ចរាចរ លើទឹក ដី កម្ពុជា ទៀត នោះ ។ តែ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល កម្ពុជា ជាពិសេស ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ នឹង ខិតខំ កម្ចាត់ ឱ្យ អស់ មិន ឲ្យ មាន បន្តទៀត នោះឡើយ ហើយ សម្រាប់ ឈ្មួញ ឬ ជនខិលខូច ដែល នាំ ជ្រូក មាន ជំងឺ ទាំងនោះ នឹង ត្រូវ ផ្ដន្ទាទោស ទៅតាម ច្បាប់ ផងដែរ ។
៥ ខែ ដើម ឆ្នាំនេះ អគ្គនាយក នៃ អគ្គនាយកដ្ឋាន សុខភាព សត្វ និង ផលិតកម្ម សត្វ នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន ដុត កម្ទេច ចោល ជ្រូក ដែល កើត ជំងឺ ប៉េស្ត អាហ្វ្រិក នេះ ចំនួន បួន លើក មកហើយ ក្រោយពី រឹបអូស បាន ពី ឈ្មួញ ទុច្ចរិត ចំនួន រាប់ រយ ក្បាល ជា បន្តបន្ទាប់ នោះ ៕