ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ដើម្បីផ្តល់ជូនដល់អ្នករងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៨ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ករណីពុលស្រា ស មានប្រជាពលរដ្ឋដែលពាក់ព័ន្ធ ចំនួន ៧៦ នាក់ ស្លាប់ចំនួន០៨នាក់ សង្គ្រោះបន្ទាន់ចំនួន ០២ នាក់ ស្រាលចំនួន ៧៤ នាក់ហើយ មន្ទីរសុខាខេត្ត និងសាខាកាំកុងត្រូលខេត្ត បានពិនិត្យវាយតម្លៃ ដោយយកសំណាក ស្រាស ពិតជាបណ្តាលមកពីពុលស្រា ស ពិតប្រាកដមែន នៅក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕