ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសាររថយន្តម៉ាកឡង់គ្រីស័រ មួយគ្រឿងបើកបុកម៉ូតូមួយគ្រឿងពេញទំហឹងធ្វើឲ្យខ្ទាតទៅបោកខ្ទប់និង រ៉ឺម៉កម៉ូតូសណ្ដោងបណ្ដាលឲ្យរងរបួសធ្ង់ស្រាល២នាក់ កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ លូប្រាំ កែងនិងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ស្ទឹមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ឡង់គ្រីស័រ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-8189 ធ្វើដំណើរតាមបណ្ដោយផ្លូវ លូប្រាំ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនល្មម ខណះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-1804 ដែលធ្វើដំណើរ បញ្ច្រាស់ទិសគ្នា ពេញទំហឹង បណ្ដាលឲ្យម៉ូតូ ខ្ទាតទៅបោកខ្ទប់និងម៉ូតូសណ្ដោងរ៉ឺម៉ក មួយគ្រឿងទៀត បណ្ដាលឲ្យម្ចាស់រ៉ឺម៉ក រងរបួសធ្ងន់ធ្ងរ ។ ចំណែកឯម្ចាស់ម៉ូតូ ហុងដា គ្រាន់តែរងរបួសស្រាល តែប៉ុណ្ណោះ ។
ភ្លាមៗនោះបន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕