កាល-ពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៦និង០០ នាទី អនុវត្តតាមការចង្អលដឹកនាំរបស់លោកឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បា ល ខេត្តបាត់ដំបង រួមទាំងយោបល់របស់ លោ ក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការ ងារ នគរបាល ព្រហ្មទណ្ឌ និង ដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុ ជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលាដំបូងខេត្តបាត់ដំបង លោក វរសេ នីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរ បាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បបង្ក្រាបចូលរួម ជាមួយ កម្លាំង ការិយាល័យ ជំនាញ ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ហិង្សា ដោ យ ចេតនា មាន ស្ថានទម្ងន់ ទោស និង ធ្វេី អោយ ខូចខាត ដោយ ចេតនា ( កាប់ ដោយ ពូថៅ ) ០១ ករណី នៅចំណុ ភូមិ ព្រែកតាច្រែង ឃុំ ព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្តបាត់ដំបង ។
កិច្ចប្រត្តិបត្តិការនេះ សមត្ថកិច្ចបា ន ធ្វេីការ នាំខ្លួន ជនសង្ស័យ ០១ នាក់ ឈ្មោះ សុំ ចិន្តា វន្ត័ ហៅ រ៉ាត់ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅ ភូមិ ព្រែកតា ច្រែង ឃុំ ព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការស្រាវជ្រាវ។
សូមជម្រាបជូនថា កាលពី ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៤និង២៣ នាទី នៅ ចំ ណុច ភូមិ តាកុក ឃុំ នរា ស្រុក សង្កែ ខេត្ត បាត់ដំបង ជន សង្ស័យ ខាង លេី បាន ធ្វេី សកម្មភាព កាប់ ដោ យ ពូថៅ ទៅ លេី ជនរងគ្រោះ ឈ្មោះ រី វីរៈ ហៅ ពេជ្រ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅ ភូមិ តាកុក ឃុំ នរា ស្រុក សង្កែ ខេត្ត បាត់ដំបង ដោយ មូលហេតុ ទំនាស់ ពាក្យ សម្តី បណ្តាលឱ្យជនរងគ្រោះរងរបួសផ្នែកក្បាលយ៉ាងដំណំ។
ក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ដេីម្បីចាត់វិធានការលេីករណីនេះ ហេីយឆ្លងតាមរយៈការ ស្រាវជ្រាវ និងកំណត់បាននូវអត្តសញ្ញាណជន ដៃដល់ទេីបសម្រេចធ្វេីការឃាត់ខ្លួនតែម្តង។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួម មាន ៖
– ម៉ូតូ ម៉ាក ហុងដា ឌ្រីម សេ ១២ ៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AH 5116
– ពូថៅ ដង ឈេី ចំនួន០១
បច្ចុប្បន្ន ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បានកសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង អនុវត្តតាមច្បាប់៕