តារាចម្រៀង ករុណា ពេជ្រ បាន រៀបចំ ពិធី ឡើងផ្ទះ ក្នុង សភាព ស្ងប់ស្ងាត់ ស្រប ពេល ដែល តារា រូប នេះ បាន ស ន្សា ថា នឹង រៀបចំផ្ទះ អោយ រួចរាល់ នឹង ឆាប់ បាន នាំ យក លោកឪពុក មក រស់នៅ ជុំ គ្នា ក្នុងផ្ទះ តែ មួយ ខណៈ ដែល ពេល មុន លោកឪពុក របស់ ករុណា បាន ត្រឹម សម្រាក ព្យាបាល នៅ ក្នុង មន្ទីរពេទ្យ អស់ ជា ច្រើន ខែ ។
អស់ រយៈពេល ជាង ៣ ឆ្នាំ លោក ករុណា ពេជ្រ បាន ជំរុញ ទាំង ទឹកប្រាក់ និង ទឹកចិត្ត ព្រោះតែ ការ ពុះពារ ធ្វើ យ៉ាងណា ព ន្លឿ ន ក្នុង ការ សាងសង់ អោយ បាន ឆាប់រហ័ស និង អាច ឆាប់ យក អ្នក មានគុណ ដែល កំពុង សម្រាន្ត ម ភលើ គ្រែពេទ្យ មក រួមរស់ ជុំ គ្នា ក្នុង ដំបូលផ្ទះ តែ មួយ ។
ចំណែក ផ្ទះ វីឡា ដ៏ ស្កឹមស្កៃ នេះ ត្រូវ បាន គេ ដឹង ថា ចំណាយ ទឹកប្រាក់ ប្រមាណ ជាង ៦០ ម៉ឺន ដុល្លារ ប៉ុន្តែ ស្រប ពេល កំពុង ផ្ទុះ ការ រីក រាលដាល ជំងឺ កូ វី ដ -១៩ បែប នេះ បាន ធ្វើ ឱ្យ លោក ករុណា ពេជ្រ រៀបចំ ឡើង ផ្ទះ វីឡា យ៉ាង សាមញ្ញ និង ស្ងប់ស្ងាត់ ។
លោក ពិតជា ស្រឡាញ់ លោកឪពុក ណាស់ ទោះ លំបាក បែប ណា ក៏ ដោយ ក៏ លោក នៅ តែ ខិតខំ បំពេញ បំណង របស់ លោកឪពុក ។ តារា ប្រុស រូប នេះ រមែង បំពេញការងារ មនុស្សធម៌ ដើម្បី ចែករំលែក បុណ្យ កុសល ជូន ដល់ លោកឪពុក អោយ បាន បន្ត រស់រាន មានជីវិត ជុំ កូន ជុំ ចៅ សុខ សប្បាយ តទៅ