ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបំពានភ្លើងសញ្ញាចរាចរណ៍ត្រូវបានរថយន្តបុកកៀបជាប់ខាងក្រោមរថយន្តបណ្តាលឱ្យរងការខូចខាត និងបណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង ០៦និង៤០នាទីព្រឹកថ្ងៃ អង្គារ ទី ០១ ខែ មិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1S-7220 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណៈមកដល់ដល់ចំណុចស្តុបមុខព្រលានយន្តហោះម៉ូតូមិនគោរពភ្លើងស្តុបឃើញស្តុបក្រហមហើយនៅតែបន្តទៅមុខទៀតស្រាប់តែមានរថយន្តម៉ាសស្តាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AR-1559 រថយន្តរបស់ក្រុមហ៊ុន (Cambodia-AirWay) បើកចេញពីក្នុងព្រលានមកឆ្លងផ្លូវក៏ជ្រុលទៅបុកម៉ូតូចូលក្រោមរថយន្តបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុឲ្យធ្វើការដោះស្រាយគ្នា ហើយខាងភាគីរថយន្តបានទារសំណងទៅខាងភាគីម៉ូតូតែខាងភាគីម៉ូតូមិនមានលទ្ធភាពក៏ខាងរថយន្តសុខចិត្តស្មើគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕