កំពង់ធំ៖ ដោយសារមានវិបត្តិផ្លូវចិត្តជាមួយមិត្តប្រុសដែលធ្លាប់ទំនាក់ទំនងគ្នាយុវតីម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាត កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា នៅផ្ទះរបស់ខ្លួន ស្ថិតនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
បើតាមឪពុករបស់នារីខាងលើឈ្មោះ ប៉េ សុខ ឡានបានជម្រាបឲ្យដឹងថា កូនស្រីរបស់ខ្លួនដែលធ្វើអត្តឃាតជន ឈ្មោះ លី កញ្ញាអាយុ១៧ ឆ្នាំរស់នៅភូមិសង្កាត់កើតហេតុខាងលើ ជាសិស្សនៅវិទ្យាល័យមួយក្នុងក្រុងស្ទឹងសែន ។ កាលថ្ងៃទី២៩ ខែឧសភា វេលាម៉ោង៧យប់គាត់នៅផ្ទះជុំគ្នាហូបបាយ ។ តមកកូនស្រីលោកបានចូល គេងក្នុងបន្ទប់ ។ ដល់កណ្តាលអធ្រាត្រម៉ោង១២យប់ ឃើញកូនស្រីចេញមកក្រៅបន្ទប់ ហូបទឹកហើយក៏ចូលគេងវិញ ។ លុះព្រឹកឡើងថ្ងៃទី៣០ ខែមិថុនា គាត់ទៅដាស់កូនស្រី តែមិនឮសំឡេងកូនស្រីឆ្លើយតប ។ គាតបានដើរទៅមើលពីបង្អួចក្រៅផ្ទះក៏បានឃើញ កូនស្រីចងកស្លាប់បាត់ទៅហើយបន្ទាប់មកបានរាយការណ៍ជូនសមត្ថកិច្ច ។
ចំណែកនារីម្នាក់ឈ្មោះហ៊ីង លីហួរ ដែលត្រូវជាមិត្តភ័ក្រជនរងគ្រោះបានឲ្យដឹងថា កន្លងមកអត្តឃាតជនធ្លាប់មានទំនាក់ទំនងជាមួយឈ្មោះហេង នៅភូមិថ្មល់បែកឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ប៉ុន្តែអ្នកទាំងពីរហាក់បីដូចជាចែកផ្លូវស្នេហាគ្នាពីរខែមកហើយ ។ បើតាមការពិនិត្យកន្លែងកើតហេតុ និងសាកសពសមត្ថកិច្ចថា សពស្លាប់ដោយធ្វើអត្តឃាត មិនមានពាក់ព័ន្ទ និងបទល្មើសព្រហ្មទណ្ឌឡើយ ។ ការសន្និដ្ឋានមកពីមូលហេតុមាន វិបត្តិផ្លូវចិត្តជាមួយមិត្តប្រុស ៕