មរណៈភាពតារាចម្រៀងពហុជំនាញ សុិន ឧត្តមផល្លា បានបង្កក្លាយជាភាពរំជើបរំជួលឆួល ដោយការអាណិតអាសូរជាខ្លាំង។ ពិសេសពេលប្រិយមិត្តមហាជនឃើញ កូនៗរបស់អ្នកនាងទាំង៣ នាក់បង្ហាញទឹកមុខក្រៀមក្រំតើវាសនាទៅយ៉ាងណា មកត្រូវកំព្រាឪពុកម្តាយទាំងវ័យក្មេង គួរអោយស្រណោះម្ល៉េះទេ។
ការលាចាកលោកទៅ របស់អ្នកនាងសុិន ឧត្តមផល្លា បានបង្ហាញភាពអាឡោះអាឡ័យ បំផុតសម្រាប់ មិត្តសិល្បករដែលធ្លាប់រាប់អាន និងធ្លាប់រួមការងារជាមួយ។ ម្នាក់ៗស្តាយ នូវចំនេះជំនាញ ដែលអ្នកនាងមានពិសេស ការពូកែច្រៀងលើចម្រៀង បរទេសបានច្រើនភាសាកម្ររកណាស់។ម្ល៉ោះហើយនៅលើបណ្តាញសង្គម តារាល្បីៗជាច្រើនបង្ហោះសារ សោកស្តាយជា អនេកនូវការលាចាកមួយនេះ។ ខ្លះថាអ្នកនាងជាមនុស្សស្លូត គោរពការងារ គោរពពេលវេលា ហើយចិត្តមោះមុតសុខចិត្តចិញ្ចឹមកូន៣នាក់ ក្នុងនាមជានារីមេម៉ាយ ដោយរំពឹងថានឹងបានឃើញកូនៗរៀបការមានគូ។
អ្នកនាងខាត់ សុឃីមបានបង្ហោះសារថា (លាហើយសម្លាញ់ ទៅមុនហើយហី)
ក្នុងនាមនាងខ្ញុំជាសិល្បៈជំនាន់1996/1997ដំណាលនឹង អ្នកនាង សុិន ឧត្តម ផល្លា ជាមិត្តក្លើ ដ៏ស្និតស្នាល អស់រយៈពេលជាង ២០ឆ្នាំ ខ្ញុំពិតជាសោកស្តាយជាពន់ពេក ដោយសម្លាញ់របស់ខ្ញុំ គាត់បានកើតជម្ងឺ មហារីកដ៏ធ្ងន់ធ្ងរ រហូតគាត់ទ្រាំទ្រលែងបាន…លាចាកលោកនេះហើយ សូមសម្លាញ់ទៅអោយបានសុខ កើតជាតិណាៗ កុំបីអភព្វ័ដូចជាតិនេះ… គ្នានឹងចងចាំសម្លាញ់ជារៀងរហូត ( មិត្តល្អ ) សុិន ឧត្តម ផល្លា ….🙏🙏🙏😭😭។