ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិថ្មីៗកន្លងទៅនេះ បានចេញលិខិតកោតសរសើរដល់លោក ហុិន វិទ្យា អគ្គនាយក និងភរិយាលោកស្រីផាន់ សុចាន់ដា អគ្គនាយិកាក្រុមហ៊ុនសន្តិសុខ ឡយអឹលធី ហ្វេតស៍ ស៊ីឃ្យូរឹធី សឺវីស (LFSS) ចំពោះស្នាដៃជួយដល់សង្គមជាតិ ។
បើយោងតាមលិខិតសរសើរខាងលើនេះបានឲ្យដឹងថា ក្រុមហ៊ុនសន្តិសុខ ឡយអឹលធី ហ្វេតស៍ ស៊ីឃ្យូរឹធី សឺវីស (LFSS)បានចូលរួមកិច្ចសហប្រតិបត្តិការថែរក្សាការពារ សន្តិសុខ សណ្តាប់សារធារណៈសុវត្ថិភាព និងស្ថិតរភាពសង្គមជាមួយអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្នុងការបិទខ្ទប់តាមភូមិសា ស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ត កណ្តាល កាលពីថ្ងៃទី០៩ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ។
សូមជម្រាបថា ក្រៅពីចូលរួមការពារសន្តិសុខសណ្តាប់ធា្លប់ លោក ហុិន វិទ្យា អគ្គនាយក និងភរិយាតែងធ្វើសកម្មភាពសប្បុរសជាច្រើនទៀតដល់សង្គមជាតិ ក្នុងនោះលោក និងភរិយាបានជួយចូលរួមជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាត តាមរយៈការផ្តល់នូវគ្រឿងឧបភោគបរិភោគ និងថវិការជាដើម ៕