ថៃ: កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចែកផ្សាយនៅព័ត៌មានដ៏សែនក្រៀមក្រំ និងនឹកស្មានមិនដល់មួយ ដោយស្រ្តីជនជាតិថៃម្នាក់ដែលកំពុងតែឡាយវីដេអូ បង្ហាញពីការចម្អិនម្ហូបសុខៗ ស្រាប់តែរំពេចនោះ ស្រ្តីរូបនោះហាក់មានសភាពមិននឹងនរ និងបណ្តាលឲ្យដេកបោកក្បាល និងចូលក្នុងឆ្នាំង រួចដួលទៅលើកម្រាលឥដ្ឋការ៉ូ ដែលបណ្តាលឲ្យទទួលមរណភាពទៅទាំងស្រស់ៗ សឹងតែទទួលយកនូវស្ថានភាពនោះពុំបានតែម្តង។
ពិធីបុណ្យសពយ៉ាងណាមិញ មកទល់នឹងពេលនេះ សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីពុទ្ធសាសនា ខណ:ដែលហេតុផលនៅពីក្រោយការស្លាប់របស់ស្រ្តីរូបនេះ នៅមិនទាន់មានប្រភពណាមួយអះអាងឲ្យបានច្បាស់លាស់ ខណ:ដែលមានសាធារណ:មតិមួយចំនួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បញ្ចេញយោគបល់ថា ករណីនេះអាចបណ្តាលមកពីជំងឺប្រចាំកាយរបស់នាង ឬជាជំងឺគាំងបេះដូងតែម្តង៕