ភ្នំពេញ៖ អ្នកជំនាញផ្នែកអចលនទ្រព្យបានលើកឡើងពីឱកាសក្នុងពេលមានវិបត្តិ ដែលលោកបានគិតថាឱកាសបែបនេះ មិនគួរមាននោះទេ។ ព្រោះលោកមិនចង់ឲ្យមានឱកាសបែបនេះទេ ព្រោះឱកាសបែបនេះវាងាប់អ្នកជាប់បំណុល ងាប់អ្នកត្រូវការលុយតែម្តង។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានពន្យល់ឲ្យដឹងកាលពីពេលថ្មីៗនេះថា គេតែងតែនិយាយពីការចាប់យកឱកាស ក្នុងពេលមានវិបត្តិ ដែលជាទ្រឹស្តីគេតែងតែលើកឡើង ប៉ុន្តែឱកាសបែបនេះមានមែនចេះតែមាននោះទេ ប៉ុន្តែក្នុង១០០ គឺមានមួយប៉ុណ្ណោះ។
លោកបន្តថា “ឱកាសបែបនេះ គឺមានសំរាប់អ្នកមួយក្តាប់តូចប៉ុណ្ណោះ ឧទាហរណ៍អ្នកមានដីតម្លៃ១លានដុល្លារ កាលពីឆ្នាំ២០១៨ តែពេលមានបញ្ហាបិទប្រទេស ម្ចាស់ដីត្រូវការលក់៧០ម៉ឺនលក់មិនចេញ តែអ្នកមានលទ្ឋភាពបានឲ្យតម្លៃ៥០ម៉ឺនដុល្លារគឺគេយក”។ លោកបន្តថា “សួរថាមនុស្សមនុស្ស១០០នាក់ គឺមានមនុស្សតែបីឬ៥នាក់ប៉ុណ្ណោះ ដែលមានលទ្ឋភាពទិញ ហេតុនេះខ្ញុំមិនចង់ឲ្យមានឱកាសបែបនេះទេ”។ លោកបណ្ឌិតគីម ហ៊ាង បានបន្តថា ឱកាសគឺបានតែលើអ្នកមានលុយច្រើន អ្នកមាននៅតែមានលុយច្រើន អ្នកក្រនៅតែក្រ ហេតុនេះគួរធ្វើម៉េចឲ្យបានល្អទាំងអស់គ្នា។ ឱកាសបែបនេះ គឺប៉ះតែអ្នកមានបំណុល។
លោកបន្តថា “អ្នកក្រមែនទែន មិនមានបញ្ហាទេ ព្រោះអ្នកក្រីក្រខ្លះ ពេលមានវិបត្តិលក៏ធ្វើរោងចក្រ ធ្វើសំណង់ ពេលអត់វិបត្តិគឺនៅតែធ្វើរោងចក្រ ធ្វើសំណង់ដដែល”។ លោកបន្តថា “ក្នុងបញ្ហានេះ អ្នកដែលលោភលន់ខ្ចីលុយធនាគារច្រើន មានបញ្ហាច្រើន អ្នកមានទ្រព្យតែអត់លុយមានបញ្ហា តែអ្នកមានលុយគឺគាត់សប្បាយ”៕