តារាលេចធ្លោ កំពុងមានឈ្មោះលើពិភពសិល្បៈ កំពុងតែត្រូវបានទស្សនិកជន តាមដានយ៉ាងប្រកិតថាតើពេលណា មានរូបភាពឈុតរៀបការប្រពៃណីខ្មែរ ស្របច្បាប់អោយគេឯងបានឃើញ ដូចការធ្លាប់ប្រកាសលើកឡើងនោះ។
យូរឆ្នាំទៅហើយ រវាងស្នេហា តារាល្បីល្បាញ២គូ ដែលបានចងល្អូកល្អិនហើយ នៅតែមិនទាន់ កំណត់ទិសដៅ ចេញសញ្ញាណាមួយ ជាផ្លូវការសម្រាប់ថ្ងៃ សំពះផ្ទឹម។ ហ្វេនៗ សុទ្ឋតែដឹងថា អ្នកទាំង២ធ្លាប់បាន ប្រកាសថា អាចរៀបការ ប្រសិនបើពេលវេលាមកដល់។ ប៉ុន្តែឆ្លងកាត់ពេលវេលា ច្រើនទៅ ឃើញថាកាន់តែយូរទៅ គ្មានដំណឹងរៀបការ ដូចអ្វីដែលបានលើកឡើង។
ពេជ្រ សោភា និង កម្លោះមុខស្រស់ ឆឹម សក្កដា អ្នកណាក៏ដឹងថា ទាំង២នាក់នេះ បានស្រឡាញ់គ្នា ស្នេហាពេញក្រអៅបេះដូងអូនបង យ៉ាងបែកផ្សែងកន្លងទៅ។ តារាទាំង២នេះ ស្និតស្នាលគ្នាណាស់ ហើយសុទ្ឋតែធ្លាប់ បានលើកឡើងយ៉ាងចំហរថា គ្មានអ្វីប្រែប្រួលចំណងស្នេហ៍ឡើយ។ យ៉ាងណាមិញមួយរយៈចុងក្រោយនេះ រវាងសោភា និង សក្កដា ហាក់មិនឃើញ បង្ហោះរូប២នាក់ជុំគ្នា ដោយលើកឡើងថា រក្សាគម្លាតមួយរយៈ ។ក្រៅពីនេះ នៅបែកគ្នាដើម្បី បានបំពេញការងារមួយចំនួនដែលមាន។ ចាំមើលស្នេហាមួយនេះ មានភាពដើរដល់ផ្លូវណា ជាស្នេហាមែន ទែនឬ ជាស្នេហាមួយឆាវ។
ពិធីការិនី និងជាតារាសម្តែង សុខ សោម៉ាវត្តី តាំងពីមេម៉ាយមក ក៍ឃើញថា ធ្លាប់ទាក់ទងកម្លោះមុខស្រស់ ជាកីឡាករបាល់ទាត់លី វ៉ាហេត។ ១គូនេះក៏ធ្វើអោយគេ តាមដានដូចកុនភាគដែរ ព្រោះថាធ្លាប់បានលើកឡើងដែរថា មានការយល់ចិត្តថ្លើមប្រម៉ាត់គ្នា។ ប៉ុន្តែនៅមិនទាន់ឃើញអ្នកទាំង២ ដាក់ពាលា ផ្កាស្លា នារដូលកាលណាមួយ អោយអ្នកគាំទ្រអស់ចិត្តឃើញតែ បង្ហោះរូបផ្អែមល្ហែម។ ម្នាក់ៗខំ រកសុីសិនក្រោយជំនួញបង្កើតឡើងហើយកាន់តែវែងឆ្ងាយ ដំណឹងរៀបការ មិនដឹងថាការមែនឬ មិនទាន់ចង់ការឡើយ។