ត្បូងឃ្មុំ ៖ មានរកណិរន្ទះបាញ់មួយបានកើតឡើងបណ្តាលឲ្យប្រជាពលរដ្ឋពីរនាក់ត្រូវ បានស្លាប់ដោយបាតុភូតធម្មជាតិ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិគគីជើង ឃុំគគី ស្រុកមេមត់ នៅអំឡុងម៉ោងជាង៣រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ប្រជាពលរដ្ឋ រងគ្រោះ ដោយត្រូវរន្ទះ បាញ់ស្លាប់ ទី១-ឈ្មោះ ឯល ធារ៉ា ភេទប្រុសអាយុ៣១ឆ្នាំ និង ទី២-ឈ្មោះ វេង ស៊ាងហេង អាយុ២០ ឆ្នាំ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ទន្ទឹមនឹងនេះមន្រ្តីនគរបាលឃុំគគីរបានអោយដឹងថា នៅវេលាម៉ោងប្រមាណ ៣និង២០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មានករណីរន្ទះបាញ់នៅចំណុចវាលស្រែ ខាងកើតភូមិគគីរជើង ឃុំគគី ស្រុកមេមត់ បណ្តាលអោយបុរស២នាក់បានស្លាប់ នៅពេលអ្នក ទាំងពីរ នាក់កំពុងប្រកបការងារភ្ជូរ ស្រែទាំងមានធ្លាក់ភ្លៀងលាយខ្យល់ ។
ចំណែកលោកទន់ រស់ អាយុ៥២ឆ្នាំ ត្រូវជាឪពុកក្មេកជនរងគ្រោះបានប្រាប់ថា ពេលមេឃភ្លៀងខ្លាំងអ្នក ទាំង២ បានពន្លត់ម៉ាស៊ីនគោយន្ត ហើយទៅអង្គុយក្បែរគ្នាលើភ្លឺស្រែ ស្រាប់តែបន្តិចក្រោយមកក៏មានរន្ទះបាញ់ចំស្លាប់ទាំង២ស្លាប់ភ្លាមៗតែម្តង ។បន្ទាប់ពី កើតហេតុសពត្រូវបានរៀបចំធ្វើបុណ្យឧទ្ទិសកុសលជូនជន រងគ្រោះ ដែល ស្លាប់ដោយរន្ទះបាញ់តាមប្រពៃណី ៕