មហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង ពេលឃើញគូរស្នេហ៍មួយគូរដែលទើបតែនៅវ័យ ក្មេងសោះប៉ុន្តែត្រូវបានលោកមេបាបានចាប់ផ្សំផ្គុំគ្នាដោយភ្ជាប់ពាក្យទុកឲ្យហើយដែលប្រើរយៈពេលយូរសមរម្យល្មមនឹងពេញវ័យក្រមុំ ។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលត្រូវជាប្អូនខាងកូនប្រុសបានបង្ហោះរូបភាពនៃពិធីភ្ជាប់ពាក្យ និងអមមកជាមួយនឹងខ្លឹមសារថា«ការភ្ជាប់ពាក្យនេះគ្រាន់តែជា ការភ្ជាប់ពាក្យចោលប៉ុណ្ណោះទាល់តែ៣ឆ្នាំទើបរៀបអាពាហ៍ពិបាហ៍បាន ក៏ព្រោះក្មេងស្រីរូបនេះ នៅក្មេងមិនទាន់គ្រប់អាយុ ។ ក្មេងស្រីក្នុងរូបអង្គុយសំពះភ្ជាប់ពាក្យនេះ មានអាយុទើបតែ ១៥ឫ ១៦ឆ្នាំ តែប៉ុណ្ណោះ»។
បន្ទាប់ពីមហាជនបានឃើញនូវភាពភ្ជាប់ពាក្យ និងសារខាងលើភ្លាម បាននាំគ្នាចូលខំម៉ិន (comment) ព្រោងព្រាត ដោយអ្នកខ្លះបញ្ចេញមិតថា ក្មេងស្រីនេះមានអាយុតិចពេក ប៉ុន្តែមានអ្នកមួយចំនួនបញ្ជាក់ថា នេះមិនមែនប្លែកអ្វីទេព្រោះនៅស្រុកខ្លះក្មេងស្រី១៦ឫ១៧ឆ្នាំអី គឺរៀបការរួចបាត់ទៅហើយ ៕