កញ្ញា រ៉េត សារីតា បានបង្ហាញនៅ ការងារជាថ្មីទៀត លើការប្រកួត Miss Universe លើកទី៦៩ នៅរដ្ឋហ្លរីដា សហរដ្ឋអាមេរិក។ នាងបានបង្ហាញស្ទីលជាថ្មី៣ ទម្រង់ ហើយតាក់ទិច នៃការ បង្ហាញចេញមក មើលទៅចូលលំដាប់របៀប បវរកញ្ញា។ បើទោះជាលទ្ឋផលបែបណា យើងមិនទាន់និយាយមុនឡើយថា កម្ពុជាឡើងវគ្គបន្ត។ប៉ុន្តែឆ្នាំនេះ កម្ពុជា មានបវរកញ្ញាធនធានស្តង់ដារ ចូលចំណោមគេមិនមែនលំៗឡើយហើយវិស័យនេះ កម្ពុជាទើបតែដើររយៈពេខ្លីតែខ្លឹម។
រ៉េត សារីតា បានចេញមកបង្ហាញខ្លួនយ៉ាងមានជំនឿជឿជាក់ លើវិញ្ញា៣ទម្រង់ផ្សេងគ្នាដើម្បី ជែងគេឯងអោយទាក់ទាញ។ ក្នុងនោះមានឈុតរ៉ូបខ្លី ត្រឹមក្បាលជង្គុង ឈុតរាត្រីសមោលស និងឈុតហែលទឹក។ ដំណើរស្វាហាត់ ដើរកាចរាងកាច់ចង្កេះ រំលេចរាងតូចច្រឡឹង និងមិនភ្មេចចេញស្នាមញញឹម ដែរនោះរិតតែធ្វើអោយ ការបង្ហាញស្នាដៃ សារីតា ត្រដែតប្រឹងអោយមានផ្ការីក មិនចេញបវរកញ្ញាប្រទេសគេទេ។ កម្ពុជា និងហ្វេនៗក្នុងនិងក្រៅប្រទេស រីករាយណាស់ដែលរើសយកអ្នកតំណាងប្រទេសបានល្អ។ ទោះមានរឿងអ្វីក៏ ដោយយើងបានប្រឹងអស់ហើយ អ្វីដែលមានហើយក៏អស់ចិត្ត ពេលឃើញសារីតា នៅតែធ្វើបានល្អ មិនអោយហ្វេនៗខកបំណង។
ប្រសិនបើសារីតាចូល Top 21 មែននោះ ពិតជាវាំងននបើក ទំព័រសក្ករាជថ្មី របស់កម្ពុជាលើវិស័យបវរកញ្ណា ដែលយើងមិនធ្លាប់បាន។ នេះក៏ពឹងអាស្រ័យលើជនរួមជាតិ សហការគ្នាជួយរកសំឡេង គាំទ្រតំណាងប្រទេសយើងទៀត ដើម្បីមានសង្ឃឹមឡើង។