ភាពរំជើប រំជួលញ័រដៃញ័រ ជើង បានខិតជិតមកដល់ហើយ ជុំវិញព្រឹត្តិការណ៍ ប្រកួតបវរកញ្ញាចក្រវាឡពិភពលោក ដ៍សំខាន់លើកទី៦៩ កំពុងកើតមាននៅក្នុងប្រទេសអាមេរិក។ ៥ថ្ងៃទៀតទេ ផ្ទៃឆាក ភ្លើងពណ៌ឆ្វេចឆ្វាច នឹងផុសលើឆាក អោយកាន់តែពុះកញ្ជ្រោលទ្វេឡើងតែម្តង។
ឆ្នាំនេះហាក់មានការប្តូរទម្រង់ប្រឡងច្រើនឡើងៗ ខុសពីមេរៀនចាស់ៗកន្លងទៅ។ តាមការមិះមើល លើរបៀបប្រឡងលើ ផ្នែកចក្រវាឡនេះឃើញថា អ្នករៀបចំកម្មវិធីចុច យកតែនារីណាដែល ប្លែកខុសគេបានប៉ុន្មានជំនាន់មកហើយ ។ ករណីម្ចាស់មកុដចក្រវាឡពិភពលោក គឺសក់រួញស្បែកខ្មៅ តែបើនិយាយពីសមត្ថភាពវិញគឺខ្លាំងញាក់សាច់។ ងាកមកមើលគុណសម្បត្តិ របស់ រ៉េត សារីតា វិញ ចេះជំនាញមែនទែនទៅ រាប់មិនចង់អស់។ ក្រៅពីចេះភាសាបារាំង អង់គ្លេសហើយខ្លះដឹងថា នាងជា ពិធីការិនី តួសម្តែងប៉ុណ្ណោះ។ ធាតុពិតនាងចេះតាំងពីក្បាច់គុណល្បុក្កតោ ចេះទាំងផ្នែកកីឡាបាល់ទាត់ កីឡាជិះម៉ូតូស្គីលើទឹក ហើយគោលដៅនាងចង់ អប់រំស្ត្រីអោយចេះដឹងលើ សុខភាពបន្តពូជ។ ដូចនេះរកឯណាមាន មកទាំងកញ្ចប់ ពេញដោយពហជំនាញ ហើយសុទ្ឋតែច្បាស់លាស់ មិនមែនលំៗនោះទេ។ ពិសេស អាមេរិក ជាប្រទេសផ្តោតលើ សមត្ថភាព ស្រួលមិនស្រួល អាចដាក់ទិសចុច និងកំណត់សញ្ញាមកសេរីតា ក៏ថាបាន។
យ៉ាងណាយើង មានតែការជូនពរ សារីតា អោយមានសំណាងល្អ ហើយឈ្នះការប្រកួត ពីមួយវគ្គទៅមួយវគ្គ បំបែកការទាក់ទាញ អោយខ្លាំងសម្រាប់ឆ្នាំនេះលើ តំណាងកម្ពុជា។