បន្ទាប់ពីមានការផ្ទុះឡើងជុំវិញរឿងរ៉ាវរវាង កញ្ញា មាន ពេជ្ររីតា និង លោកឧកញ៉ា ហេង សៀ អតៅហ្វ្រេស៊ីហ្គើល កញ្ញា ថៃ នារីសុជាតា ហៅហ្វីយ៉ាតា ក៏បានបង្ហោះសារមួយយ៉ាងវែងអន្លាយផងដែរ បង្ហាញពីការចាប់អារម្មណ៍។ ការបង្ហោះរបស់នាងរបស់នាង ស្របពេលវីដេអូត្រូវបានបែកធ្លាយ ដោយគេឃើញនាង មាន ពេជ្ររីតា កាន់កាំបិតជាប់នឹងដៃ ហើយរូបមួយសន្លឹកទៀត គឺបង្ហាញថា លោកឧកញ៉ា ហេង សៀ ត្រូវនាង ចាក់ធ្លាយពោះជាច្រើនថ្នេរ ដែលកំពុងតែធ្វើអោយមហាជនបន្តតាមដានថា តើរឿងរ៉ាវមួយនេះ អ្នកពាគឺជាជនរងគ្រោះពិតប្រាកដ។ Fy Yata បានបង្ហោះពាក់ព័ន្ធនឹងរឿងរ៉ាវនេះថា” ពិតជាមានអារម្មណ៍ថាសោកសៅក្រោយពីបានឮសំឡេងប្អូនស្រីស្រែកទ្រហ៊ោយំ ទាំងខ្ញុំ និងអ្នកគ្រប់គ្នាជឿថាពិតជាអាណិតនាង ហើយគ្រប់គ្នារួមទាំងខ្ញុំគេងសឹងតែមិនលក់យប់មិញ។ សង្ឃឹមថានឹងមានយុត្តិធម៌សមស្របមួយក្នុងពេលឆាប់ៗសម្រាប់រឿងនេះ សំរាប់ខ្ញុំ ខ្ញុំនឹងឈរនៅលើផ្លូវត្រូវហើយចាំការពារ និងគាំទ្រលើកទឹកចិត្តដល់ជនរងគ្រោះជានិច្ច 🙏🏼សរកអោយឃើញសរខ្មៅ អ្នកណាមានគំនិតមិនល្អពិតប្រាកដ រឿងគ្រប់យ៉ាងតែងមានហេតុនឹងផល 🙏🏼 🙏🏼 មនកាត់សេចក្ដីយើងត្រូវដឹងរឿងអោយគ្រប់ជ្រុងជ្រេាយ ទាំងសងខាង🙏🏼 បន្តែ កុំភ្លេចខ្លួនកំឡុងពេលដែលយើងកំពុងតែការពារនឹងរកយុត្តិធម៌ឱ្យជនរងគ្រោះម្នាក់ តែយើងបែបជាកំពុងតែបានបង្កើត និងបង្កឲ្យមានជនរងគ្រោះច្រើននាក់តាមមកពីក្រោយទៀតដោយមិនដឹងខ្លួន។ ហេតុអ្វីបានជាខ្ញុំនិយាយពាក្យនេះ រឿងខាងលើគឺជារឿងរបស់បុគ្គល អ្នកទាំងអស់គ្នាមិនអាចអាត្មានិយមទាញយកទាំងក្រុមគ្រួសារមកពាក់ព័ន្ធក្នុងរឿងនេះឡើយ មិនថាពួកគេជាសាច់ញាតិតែមួយ គ្រួសារតែមួយ ប៉ុន្តែមិនប្រាកដថាការគិតចិត្តគំនិតដូចគ្នានោះទេ។ អ្វីដែលមនុស្សមួយចំនួនកំពុងតែធ្វើដោយយករូបថតក្រុមគ្រួសារដោយមានទាំងកូនប្រុសកូនស្រីយកមកនិយាយដាក់បណ្ដាសា ចូលទៅសរសេរខំមិនតិះដៀលប្រមាថដល់កូនកូនទាំងដែលពួកគេមិនដឹងអី រហូតដល់ពួកគេត្រូវលុបនូវបណ្ដាញសង្គមរកស៊ីនិងបណ្ដាញសង្គមប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពួកគេព្រោះតែមានមនុស្សមួយចំនួនចូលទៅជេរប្រមាថនិងគាបសង្កត់ផ្លូវចិត្តទាំងដែលពួកគេមិនដឹងរឿងអ្វីសោះ។ អ្នកកំពុងតែបង្កឲ្យមានជនរងគ្រោះឡើងមកបន្ថែមហើយចុះអ្នកគិតថាចង់ឲ្យយុត្តិធម៌ទៅពួកគេដែរទេ? ពួកគេគឺជា new generation ពួកគេកំពុងតែព្យាយាម build ខ្លួនពួកគេឡើង និងអនាគតរបស់ពួកគេក៏ដូចជារបស់សង្គមជាតិ ត្រូវបញ្ជាក់អោយចាំក្នុងចិត្តខ្លួនឯងថាវាគឺជារឿងបុគ្គល ជារឿងតណ្ហារបស់បុគ្គល ពួកគេក្មេងៗមិនមានអ្វីលូកដៃពាក់ព័ន្ធចូលទៅក្នុងនោះទេ។ សូមបញ្ឈប់រាល់សកម្មភាពទាំងអស់នេះទៅ អ្នកមិនអាចដឹងបានទេថាតើអារម្មណ៍របស់ពួកគេនោះកំពុងតែឈឺចាប់និងខូចចិត្តខ្លាំងកម្រិតណាដែលត្រូវមកប្រឈមមុខនឹងរឿងដែលខ្លួនមិនបានធ្វើវាក៏ពិតជាអយុត្តិធម៌សម្រាប់ពួកគេដូចគ្នា ហើយខ្ញុំឃើញមានមនុស្សមួយចំនួនប្រកូកប្រកាសប្រាប់គ្នាឲ្យឈប់ទៅគាំទ្រ business ផ្ទាល់ខ្លួនរបស់ពួកកូនកូនទៀត អ្នកមិនគិតថាវាលើសទេឬ? អ្នកចង់បញ្ចប់អនាគតក្មេងស្រករក្រោយដែលខំប្រឹងតស៊ូឡើងដោយសារតែកំហុសតណ្ហារបស់ឪពុករឺ? ចូលគិតឡើងវិញពួកគេក៏កំពុងតែខូចចិត្តមិនស្ទើរ មិនខុសពីជនរងគ្រោះខាងលើទេ
នាងខ្ញុំសុំនិយាយថែមមួយចំនុចទៀតទាក់ទងនឹងមនុស្សមួយចំនួនបានសរសេរបង្ហោះថា អ្នកដែលមិនហ៊ានផុសពាក់ព័ន្ធនឹងរឿងនេះគឺជាមនុស្សកំសាក ហើយថែមទាំងបានសួរបន្ថែមទៀតថាបើរឿងនេះកើតទៅលើខ្លួនឯងឬក្រុមគ្រួសារមានអារម្មណ៍យ៉ាងណា? ខ្ញុំចង់តបទៅចំណុចនេះវិញថាមិនមែនគេកំសាកទេដែលគេមិនបានបញ្ចេញមតិយោបល់អ្វី ព្រោះពេលខ្លះគេមានហេតុផលផ្ទាល់ខ្លួន ឬពេលខ្លះគេគិតថាគេមិនទាន់ទទួលបានព័ត៌មានជាក់លាក់ច្បាស់លាស់ទើបគេមិនហ៊ាននិយាយអ្វីនៅពេលនេះ ព្រោះការគិតរបស់មនុស្សខុសគ្នាអ្នកមិនអាចទៅគាបសង្កត់ថាបើអ្នកមិនផុសអ្នកជាមនុស្សកំសាកឬក៏បង្ខំអោយអ្នកណាធ្វើអ្វីមួយតាមតែការគិតរបស់អ្នកទេ។ រស់នៅលើសង្គមនេះគេមានសិទ្ធិបង្ហោះអ្វីរឺមិនបង្ហោះអ្វីបាន”។
ខាងក្រោមនេះគឺជាវីដេអូ ជុំវិញហេតុការដែលបានកើតឡើង