កាន់តែមានការទាក់ទាញ ទៀតហើយនៅពេល ពលរដ្ឋកម្ពុជា ចាប់អារម្មណ៍ខ្លាំងទៅៗលើ ស្រីស្អាតឆ្លាតពូកេរ៉េត សារីតា។ ដើម្បីឆ្ពោះទៅ ២១ ប្រទេសក្នុងវគ្គសំខាន់ រ៉េត សារីតា ត្រូវការសំឡេងច្រើនពីការបោះឆ្នោត។ ដោយសំឡេងបោះឆ្នោតនោះ ត្រូវការចំណាយប្រាក់ ចូលប្រព័ន្ឋទូរស័ព្ទ។ ដូចនេះទើប ទាញអារម្មណ៍ អ្នកស្រី ទ្រី ដាណា អោយមានចិត្តចង់លើកស្ទួយនារីក្លាហានកម្ពុជារហូត ប្រកាសដាក់២ពាន់ដុល្លារជួយ ទិញសំឡេងបោះឆ្នោត អោយបវរកញ្ញាយើង។
អ្នកស្រី ទ្រី ដាណា បានបង្ហោះនៅព្រឡប់ថ្ងៃទី១១ ឧសភា មុននេះថា «នាងខ្ញុំចូលរួម 2000$ ស្មើនឹង 20000 vote បោះឆ្នោតជូនបវរកញ្ញាចក្រវាលកម្ពុជា រ៉េត សារីតា ដើម្បីឈានចូលវគ្គ Top21 នាក់ចុងក្រោយ កម្មវិធីពិភពលោក Miss Universe 2020 ជាមុខមាត់របស់កម្ពុជាយើង❤️❤️❤️ ទើបរួចដៃ បានមើល Facebook ឃើញគេនិយាយរឿងបោះឆ្នោតជូនបវរកញ្ញា រ៉េត សារីតា តំណាងកម្ពុជា ខ្ញុំពិតជារំភើប និងមានមោទនភាពណាស់។ ឃើញគាត់មានទំនុកចិត្ត និងទេពកោសល្យខ្ពស់ តែទាមទារឱ្យមានការគាំទ្រខ្លាំងពីបងប្អូនខ្មែរយើងទាំងអស់ រួមកម្លាំងគ្នា🙏🙏🙏 ជយទាំងអស់គ្នា តម្លើង App Miss Universe និងបោះឆ្នោតជូនបវរកញ្ញាកម្ពុជា 💪💪💪»
ការប្រកួត បរវកញ្ញាចក្រវាឡពិភពលោកនៅ សហរដ្ឋអាមេរិកលើកទី៦៩ បានកៀកនឹងការប្រឡង វគ្គចុងក្រោយ ដើម្បីស្វែងរកស្រីស្អាត១ណា ជាម្ចាស់មកុដ។ ម្ចាស់មកុដ ជាតួឯកនោះ មកពីទ្វីបអាសុីឬ ក៏ទ្វីបផ្សេង ដោយពលរដ្ឋជុំវិញពិភពលោក តាមដាន យ៉ាងប្រកិតគ្រប់ការបង្ហាញសកម្មភាព នីមួយៗ។ ការប្រឡងចុងក្រោយ នៅយប់ថ្ងៃទី១៦ ឧសភា ២០២១ ។ សារីតាវិញ សូម្បីតែអ្នកខ្មែរនៅអាមេរិក ក៏ទាយថានាង នឹងមានឱកាសឡើងវគ្គបន្តបន្ទាប់ បើយោងលើចំនេះជំនាញ ភាពឆ្លាតវៃ គឺមានទាំងអស់។