ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់មានឈ្មោះស៊ុន គឹម ហៅចាក់ អាយុ ២១ឆ្នាំ ដែលរស់នៅជាមួយឳពុកម្តាយ នៅភូមិតាត្រៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានសម្រេចចិត្តសម្លាប់ខ្លួនឯង ដោយសារតែខឹងឪពុកម្តាយ ស្តីបន្ទោសមិនឲ្យខ្លួនដើរលេងយប់។
បើតាមក្រុមគ្រួសារសពបានប្រទះឃើញសពកូនរបស់ខ្លួន នៅវេលាម៉ោង១២ រំលងអធ្រាត្រ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិ ឃុំ ខាងលើ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ គោកកឋិន បានឲ្យដឹងថា ៖ ក្រោយពីកើតហេតុ កម្លាំងប៉ុស្តិ៍ អាជ្ញាធរ ភូមិ មេឃុំ គ្រូពេទ្យ កម្លាំងជំនាញបានសហការជាមួយគ្នាធ្វើកោសល្យវិច័យ សព ហើយបានសន្និដ្ឋានថាយុវជននេះ ពិតជាស្លាប់ដោយសារចង កពិតមែន៕