ស្ទឺងត្រែង៖ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យបាន ទទួលយកបពលករមកពីប្រទេសថៃចំនួន៤នាក់ ដែលមានទីលំនៅ នៅភូមិកណ្តាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង មកធ្វើចត្តាឡីស័កនៅមណ្ឌលកម្រិត១នាស្រុកកំណើតវិញដើម្បីអនុវត្តវិធានការ សុខាភិបាលយ៉ាងម៉ឺងម៉ាត់ ក្នុងការតាមដានសុខភាព កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ។
បើតាមលោកវេជ្ជបណ្ឌិត ទន.វុទ្ធី អនុប្រធាន មន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យបានជម្រាបឲ្យដឹងថា ប្រជាពលរដ្ឋទាំង៤នាក់នោះរួមាន៖ ទី ១ឈ្មោះ- ឡីត លីណា ភេទប្រុស អាយុ ២៨ -ទី ២ ឈ្មោះ ខុម ចន្ធា ភេទស្រី អាយុ ២៧-ទី៣ឈ្មោះ រុន ផើង ភេទប្រុស អាយុ ២៥-និងទី ៤ រិន រ័ត្នភេទ ស្រី អាយុ ២៥ អ្នកទាំងបួនមានទីលំនៅ នៅភូមិ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ត្រូវបានរថយន្តកងកម្លាំងយុទ្ធពលខេមរភូមិប្រចាំនៅច្រកព្រំដែន ជូនមកដល់មូលដ្ឋានតែម្តង។
ជាមួយគ្នានេះ លោក លី មីណា អភិបាលស្រុកបុរីអូស្វាយសែនជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៤នាក់នោះពិតជាមានទីលំនៅនៅភូមិកណ្តាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែងពិតប្រាកដមែន ។ ពួកគាត់ទាំង៤នាក់បានទៅធ្វើការចិញ្ចឹមមាន់នៅខេត្តប៉ាក់ជីនបុរី ប្រទេសថៃបានជាងពីរឆ្នាំ ទើបវិលត្រឡប់មកវិញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តាមច្រកអន្តរជាតិអូរបីជាន់ខេត្តបន្ទាយមានជ័យ ក៏ត្រូវបានកម្លាំងយោធាប្រចាំការនៅទីនោះ ជួយ បញ្ជូនមកគ្រូពេទ្យខេត្តស្ទឹងត្រែងដាក់ធ្វើចត្តាឡីស័កនៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកម្រិតមួយ ៕