ភ្នំពេញ៖ ជោគវាសនារបស់មនុស្សម្នាក់ៗពិតជាមានសារសំខាន់បំផុត ដែលមនុសគ្រប់ រូបចង់បានភាពត្រចះត្រចង់ និងមានភាពភ្លឺស្វាងក្នុងពេលអនាគត ក្នុងនោះរួមទាំង សុខភាព សុភមង្គល ភាពមានបាន ភាពជោគជ័យយ៉ាងធំធេងជាដើម ។ អ្វីដែលសំខាន់ ជីវិតបានស្ថិតនៅក្នុងដៃរបស់មនុស្សម្នាក់រួចទៅហើយ ថាតើយើងអាចមានលទ្ធភាព និង សមត្ថភាពកំរិតណាដែលអាច កែច្នៃជីវិតធម្មតាមួយនេះឲ្យក្លាយជាដុំពេជ្រ ។
ពាកព័ន្ធនឹងបញ្ហានេះ លោកគឹម មករា អគ្គនាយកក្រុមហ៊ុនកាវវិទ្យាសាស្រ្ត រចនាGLUE VIP បានបញ្ចេញនូវទស្សនគតិរបស់ខ្លួនថា «ផ្លូវជីវិតគឺវែងឆ្ងាយណាស់សម្រាប់បុគ្គលម្នាក់ៗដូចច្នេះយើងត្រូវតែខិតខំតស៊ូឆ្ពោះទៅមុខបន្តដំណើរជីវិតមួយនេះឲ្យបានល្អប្រសើរ ឡើងៗ ព្រោះយើងនៅមានគោលដៅជីវិតកូនចៅរបស់យើងបន្ដទៀតដែលពួកគេកំពុងតែរីកធំធាត់នៅថ្ងៃខាងមុខបន្ទាប់ពីថ្ងៃនេះចូលដល់ថ្ងៃស្អែកនៅមានច្រើនថ្ងៃខាងមុខបន្ដហូហែរទៀតដោយគ្មានថ្ងៃបញ្ចប់ឡើយ តែអ្វីដែលត្រូវបញ្ចប់នោះគឺអាយុសង្ខារខណ្ឌរបស់មនុស្សសត្វទាំងឡាយណាដែលចូលដល់និយាម គឺចែកឋាន ដូចច្នេះហើយយើងត្រូវតែមានគោលដៅជីវិតឲ្យបានច្បាស់លាស់ សម្រាប់ជីវិតរបស់យើង ថាតើពេលយើងនៅរស់រៀន រក រីករាយ ទាំងនោះត្រូវមានលខ្ខខណ្ឌ័អ្វីខ្លះ? ចូលអ្នកខិតខំបន្ដដំណើរនេះឲ្យបានល្អ ព្រោះកូនចៅ អ្នកកំពុងរង់ចាំទទួលភាពជាបុគ្គលគំរូ ដល់ពួកគេ »។
សូមជម្រាបថា មុននឹងទទួលបាននូវជីវិតល្អប្រសើរដូចបច្ចុប្បន្ននេះ លោកគឹម មករា អគ្គនាយកក្រុមហ៊ុនកាវវិទ្យាសាស្រ្ត រចនាGLUE VIP លោកបានជួបឧសគ្គ និងភាព លំបាកគ្រប់បែបយ៉ាងក្នុងជីវិតមួយនេះ ប៉ុន្តែចំណុចសំខាន់ដែលមានក្នុងខ្លួនរបស់ លោកគឺលោកមានគោលដៅជីវិតមួយច្បាស់លាស់ និងភាពតស៊ូជំនៈនូវបញ្ហាឧបសគ្គ ផ្សេងទាល់តែបាន ដោយមិនរត់ចោលបញ្ហាក្នុងជីវិតនោះទេ ៕