ប៉េកាំង៖ បន្ទាប់ពីអន្តរជាតិពិសេសសហរដ្ឋអាមរិក ព្រួយបារម្ភ និងបានតាមដាន យ៉ាងយកចិត្តទុកដាក់ចំពោះកំណាត់គ្រាប់រ៉ុក្កែត Long March 5B របស់ប្រទេសចិនដែល ធ្វើដំណើរក្នុងបរិយាកាសក្រោយបំបេសកកម្មរួច ពេលនេះបានធ្លាក់ចុះក្នុងផ្ទៃសមុទ្រ ហើយ ។ នេះបើយោងតាម សារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២១នេះ ។
ប្រភពខាងលើនេះបានបន្តថា ផ្នែកជាច្រើននៃគ្រាប់រ៉ុក្កែត Long March 5B បានត្រឡប់មកដល់បរិយាកាសផែនដីវិញ នៅម៉ោង ១០៖២៤នាទីព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានធ្លាក់នៅទីតាំងមួយដែលមានកូអរដោរនេរយៈបណ្ដោយខាងកើត ៧២.៤៧ឌឺក្រេ និងរយៈទទឹងខាងជើង ២.៦៥ឌឺក្រេ ។ កូអរដោរនេនេះដៅចំណុចធ្លាក់នៅក្នុងតំបន់មហាសមុទ្រនៃភាគនីរតីប្រទេសឥណ្ឌា និងស្រីង្កា។ ចំណែកឯ បំណែកភាគច្រើននៃគ្រាប់រ៉ុកែតនេះបានផ្ទុះឆេះ នៅក្នុងបរិយាកាសផែនដី ។
សូមជម្រាបថា កាលពីថ្ងៃម្សិលម៉ិញនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន ធ្លាប់បានលើកឡើងអំពីកំណាត់គ្រាប់រ៉ុក្កែត Long March 5B ថា«ភាគរយដែលវានឹងអាចបង្កគ្រោះថ្នាក់ ដល់សកម្មភាពអាកាសចរណ៍ និងមនុស្សម្នានៅលើដី គឺពិតជាទាបខ្លាំងណាស់។ បំណែកនានារបស់វានឹងត្រូវបំផ្លាញខ្ទេចខ្ទី នៅពេលវាធ្លាក់បុកបរិយាកាសផែនដី ៕